តារាចម្រៀងមុខកាត់កូរ៉េ លោក Step បង្ហើបថា មនុស្សប្រុសទាល់តែមុខក្រាស់ ទើបមានស្រីស្រឡាញ់
កម្សាន្ត៖ ទស្សនិកជនប្រាកដជាដឹងថា ពិភពសិល្បៈពិតជាមិនទៀងនោះទេ ជួនឡើង ជួនចុះ តារាខ្លះក៏មានគ្រួសារ ខ្លះទៀតក៏មិនទាន់មាន។ ពិតជាត្រឹមត្រូវណាស់ បច្ចុប្បន្ននេះមានតារាចម្រៀង តារាសម្តែង ជាច្រើនបានចូលរោងការដោយស្របច្បាប់ ហើយភាគច្រើនជាតារាស្រីៗថែមទៀត។ ទោះជាយ៉ាងណា តារាចម្រៀងកម្ពុជាមុខកាត់បែបកូរ៉េ លោក Step បាននិយាយក្នុងចិត្តថា “មនុស្សប្រុសទាល់តែមុខក្រាស់ ទើបមានស្រីស្រឡាញ់” ពិតមែនទេ?។
ទាំងនេះជាសារមួយចំនួនរបស់លោក Step ដែលចង់បង្ហើបដល់បុរសៗឱ្យបានដឹង ថាសព្វថ្ងៃនេះលោក មុខស្តើងរាប់ឆ្នាំមកហើយទើបគ្មានអ្នកស្រឡាញ់ មកពីមិនចេះធ្វើមុខក្រាស់ ទើបគ្មានអ្នកស្រឡាញ់។ ប៉ុន្តែផ្ទុយពីការគិតរបស់ប្រិយមិត្តទៅវិញ ដោយមានការ Comment តបទៅលោកបែបនេះថា “មិនជឿនោះទេ Idol” មុខស្អាតបែបនេះគ្មានសង្សារ អ្នកណាជឿ។
បើគិតទៅប្រហែលជា លោក Step គាត់ចង់បានស្នេហាច្បាស់លាស់មួយពិតប្រាកដហើយ ទើបលោកបញ្ចេញសារដ៏អាថ៌កំបាំងបែបនេះ។ ប្រិយមិត្តក៏មិនដឹងថា តើសព្វថ្ងៃនេះ លោក Step មានសង្សារហើយឬនៅ? គាប់ជួននឹងរូបលោកកំពុងតែមានភាពល្បីល្បាញលើវិថីសិល្បៈ ព្រមទាំងសម្រស់ក៏ស្រស់ស្អាតមិនចាញ់តារាកូរ៉េផងនោះ ក៏មិនប្រាកដថា លោកគ្មានសង្សារនោះទេ។
ដូច្នេះមានតែរង់ចាំមើលថា តើពេលណា លោក Step មានដំណឹងល្អជូនប្រិយមិត្ត? ហើយក៏មានហ្វេនជាច្រើនគាត់ចង់ដឹង ចង់ឃើញ សម្រាប់ហ្វេនមួយចំនួន ក៏ត្រៀមខូចចិត្តខ្លះៗផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍