Connect with us

រយៈពេល ៧ខែឆ្នាំ ២០១៨នេះ កម្ពុជា នាំចេញទៅអាមេរិកកើនឡើងជិត ២៧ភាគរយ

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា រយៈពេល៧ខែឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់ ប្រមាណ ២១១៣លានដុល្លារ បានកើនឡើង ២៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកាលនោះ ការនាំចេញមានតម្លៃទឹកប្រាក់តែប្រមាណ ១៦៦៥លានដុល្លារ។


សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សំរាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយករង្វង់ពី ២៥ទៅ ៣០%នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។ ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង។
ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញនៅក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ បានកើនឡើងប្រមាណ ១៣,៤២ភាគរយ ពោលគឺពីតម្លៃទឹកប្រាក់សរុបប្រមាណ ២១៦ លានដុល្លារ រហូតដល់ ២៤៥លានដុល្លារ។


មុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឳសថ និងបរិក្ខាពេទ្យ។
យោងតាមស្មារតីនៃសេចក្តីប្រកាសរួមរបស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ឲ្យប្រទេសអភិវឌ្ឍន៍តិចតួច (ក្នុងនោះរួមមានកម្ពុជា) នូវការអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឲ្យបានយ៉ាងតិច ៩៧% ក្នុងល័ក្ខខ័ណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភពលោក។
ប៉ុន្តែគិតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិក បានផ្តល់នូវការអនុគ្រោះពន្ធទាំងស្រុងសម្រាប់តែផលិតផលកាបូបធ្វើដំណើរតែប៉ុណ្ណោះ ខណៈមុខទំនិញដទៃទៀត ត្រឹមតែ ៨២,៦%៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម