ក្រសួង ចេញបណ្ណបើកបរអន្តរជាតិ ដែលអាចបើកបរនៅ ៩៩ប្រទេសសម្រាប់ប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចឱ្យប្រជាពលរដ្ឋ ធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់នៅ ៩៩ប្រទេសលើពិភពលោក។
យោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃពុធ ទី៣០ ខែកញ្ញានេះ, ប្រជាពលរដ្ឋ អាចស្នើសុំ “បណ្ណអនុញ្ញាតបើកបរអន្តរជាតិ” នៅមណ្ឌលស្នើសុំបណ្ណបើកបរអន្តរជាតិ ដែលប្រជាពលរដ្ឋ អាចបើកបរនៅ៩៩ប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ។ បណ្ណនេះ មានសុពលភាពរយៈពេល ១ឆ្នាំ និងមានតម្លៃ ២៥ម៉ឺនរៀល។
ចំពោះអ្នកមានបណ្ណបើកបរស្រាប់ ត្រូវយកបណ្ណបើកបរសព្វថ្ងៃ រួមជាមួយរូបថត ទៅមណ្ឌលផ្ដល់សេវា ដើម្បីទទួលបានបណ្ណអនុញ្ញាតបើកបរអន្តរជាតិ៕
ដោយ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍