Connect with us

ពីធីករ លោក អ៊ឹង រដ្ឋា ហៅ (ទុយ) ក្លាយជាតួអង្គ ភេទទី៣ ដ៏កំប្លុកកំប្លែងមួយដួងនៅក្នុងរឿង “២គ្រួសារ”

កម្សាន្ត៖ បន្ទាប់ពីបាត់មុខពីការសម្តែងជាច្រើនឆ្នាំមក ពិធីករជើងចាស់ ដៃគូអ្នកនាង យុគ ចិន្តា ដែលពោរពេញទៅដោយវោហារសព្ទប្រចាំស្ថានីយទូរទស្សន៍ CTN លោក អ៊ឹង រដ្ឋា ហៅ (ទុយ) កំពុងតែធ្វើឱ្យទស្សនិកជនប្លែកអារម្មណ៍ បន្ទាប់ពីរូបលោកបានក្លាយជាតួអង្គដ៏កំប្លុកកំប្លែងមួយដួងនៅក្នុងរឿង “២គ្រួសារ”។

លោក អ៊ឹង រដ្ឋា ក្រៅពីជាពិធីករ លោកក៏ជាតារាសម្តែងមួយរូបដែលទស្សនិកជនធ្លាប់ស្គាល់ ធ្លាប់ឃើញរួចមកហើយ គាត់សម្តែងភាគច្រើនជាតួអង្គ ភេទទី៣ តែប៉ុណ្ណោះ។ សម្រាប់នៅក្នុងរឿង “២គ្រួសារ” វិញ លោកក៏សម្តែងជាតួអង្គបងស្រី ភេទទី៣របស់គេ ដែលជាស្រីស្អាតប្រចាំភូមិផងដែរ ចូលចិត្តឌឺដង ឈ្នានីសដល់គ្រួសារផ្ទះអ្នកជិតខាង ជាប់របងជាមួយគ្នា។

ដោយសារភាពមមាញឹករបស់លោក ទើបមួយរយៈនេះហាក់បីដូចជាឃើញរូបលោក អ៊ឹង រដ្ឋា បង្ហោះរូបហាត់ប្រាណ ហើយលោកបាននិយាយប្រាប់ទៅកាន់ទស្សនិកជនរបស់លោកថា៖ “ជក់បារីធ្វើឱ្យយើងខូចសុខភាព មកហាត់កីឡាវិញ ទើបសុខភាពល្អ”៕

អត្ថបទ៖ រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម