ក្របខណ្ឌ Serie A អាចនឹងត្រូវផ្អាកចំនួន ២សប្ដាហ៍ ក្រោយរកឃើញកីឡាករមានឆ្លងជំងឺកូវីដ១៩
អ៊ីតាលី៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ Serie A អាចនឹងត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីតាលីផ្អាក ចំនួន២សប្ដាហ៍ បន្ទាប់ពីកីឡាករនិងបុគ្គលិកក្លិប Genoa ចំនួន ១៤រូប ត្រូវរកឃើញមានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩។
ក្រោយប្រកួតចាញ់ក្លិប Napoli ៦-០ កាលពីថ្ងៃអាទិត្យកន្លងទៅ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ទាំង ១៤រូបខាងលើនេះ ត្រូវបានគេរកឃើញតែម្តង។ ចំពោះការរកឃើញអ្នកឆ្លងច្រើនបែបនេះ នាយកកីឡាករក្លិប Genoa លោក Daniele Faggiano បានដាក់ពាក្យសុំផ្អាកការប្រកួតទាំងអស់។ ជាមួយគ្នានេះក្រុម Napoli ទាំងមូល ក៏ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែកផងដែរ រហូតដល់ពួកគេត្រូវរកឃើញលទ្ធផលអវិជ្ជមាន។
ដោយឡែក មកទល់នឹងពេលនេះ ខាងរដ្ឋាភិបាលអ៊ីតាលី ក៏ដូចជា ស្ថាប័ន Serie A មិនទាន់ធ្វើការសម្រេចចិត្តយ៉ាងណាទេ ដោយកំពុងតែស្វែងរកដំណោះស្រាយល្អមួយ ដើម្បីទប់ស្កាត់ជំងឺកូវីដនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍