Connect with us

ខ្សែប្រយុទ្ធ Luis Suarez ថា មានកត្តា២យ៉ាងដែលធ្វើឱ្យគេសម្រេចចិត្តមកកាន់ Atletico Madrid

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Luis Suarez បានបញ្ចេញចំណាប់អារម្មណ៍ដំបូងក្នុងនាមជាកីឡាករ Atletico Madrid ថាការដែលធ្វើឱ្យគេសម្រេចចិត្តមកចូលរួមជាមួយក្លិបនេះគឺទី១ព្រោះតែអ្នកគាំទ្រ និងទី២គឺការបានរួមការងារជាមួយគ្រូបង្វឹក លោក Diego Simeone ហើយកត្តាទាំង២យ៉ាងនេះហើយ ជាកម្លាំងចិត្តដ៏ធំរបស់គេ។

កីឡាករអ៊ុយរុយហ្គាយ បានចាកចេញពីក្លិប Barcelona មកចូលរួមជាមួយ Atletico Madrid ដោយចុះកិច្ចសន្យា២ឆ្នាំ ជាមួយតម្លៃខ្លួន៦លានអឺរ៉ូ។

Luis Suarez បានថ្លែងបែបនេះថា៖ “Atletico ជាក្រុមធំមួយនៅអេស្ប៉ាញ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង។ នៅទីនេះ ទាំងអ្នកគាំទ្រ និង មិត្តរួមក្រុមថ្មី ពិតជាស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ពិសេសទៅទៀតនោះ គ្រូបង្វឹក លោក Diego Simeone ដែលតែងតែចង់ធ្វើការជាក្រុម ហើយការសហការបែបនេះ គឺជាការបំពេញតាមការចង់បានរបស់ខ្ញុំកន្លងមក”

សូមបញ្ជាក់ថា Luis Suarez ក៏ទើបតែបានបង្ហាញខ្លួនលើកដំបូងរបស់គេជាមួយ Atletico Madrid ដែរ ដោយគេរកបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមមួយគ្រាប់ ជួយក្រុម យកឈ្នះលើក្រុម Granada ដោយលទ្ធផល ៦-១ ក្នុងក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍កន្លងទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម