Monaco បណ្ដេញគ្រូបង្វឹកចេញពីតំណែង ក្រោយការចាប់ផ្តើមរដូវកាលមិនល្អ
ក្លិបបាល់ទាត់ AS Monaco បានបណ្តេញ លោក Leonardo Jardim (ឡេអូណាដូ ចាដីម) ពីតំណែងអ្នកចាត់ការ ខណៈក្លិបកំពុងស្ថិតនៅបាតតារាង លេខ១៨ នៅក្របខណ្ឌ Ligue 1 របស់បារាំង។
ដំណឹងនេះអាចនឹងបើកផ្លូវអោយ Thierry Henry (ថេរី ហេនរី) ក្លាយអ្នកចាត់ការថ្មី ស្របពេលអតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំងត្រូវបានផ្សាភ្ជាប់ជាមួយនឹងតួនាទីនេះនាពេលថ្មីៗ។
Henry (ហេនរី) អាយុ៤១ឆ្នាំបានចាប់ផ្តើមអាជីពនៅ Monaco ហើយបានជួយអោយក្លិបឈ្នះជើងឯក French Ligue 1 នៅឆ្នាំ១៩៩៧។
លោក Jardim (ចាដីម) គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ត្រូវបានតែងតាំងនៅក្នុងឆ្នាំ២០១៤ ហើយបានដឹកនាំក្លឹបនេះទៅឈ្នះលីគកំពូលបារាំងនៅក្នុងឆ្នាំ២០១៧ និង ជាដំបូងចាប់តាំងពីឆ្នាំ២០០០៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍