Connect with us

ទេពកោសល្យគួរឱ្យចាប់អារម្មណ៍ អ្នកជំនាញធ្វើនំខេក Sideserf បានច្នៃនំជារូបខ្លួនឯងគួរឱ្យចាប់អារម្មណ៍

អាមេរិក៖ Natalie Sideserf គឺជាអ្នកជំនាញធ្វើនំខេកម្នាក់ គួរឱ្យចាប់អារម្មណ៍ ដោយសារគំនិតច្នៃប្រឌិតនៃការរចនាម៉ូតនំរបស់នាងមិនដែលធ្វើឱ្យខកបំណងឡើយ។ ជាក់ស្តែង អ្នកជំនាញរូបនេះ ក៏បានធ្វើនំខេកជារូបខ្លួនឯងផងដែរ ដែលលទ្ធផលដូចជារូបមនុស្សពិតៗពេលមើលមួយភ្លែតដំបូង។ បន្ថែមពីនេះផងដែរ នាងក៏មានសមិទ្ធផលផ្សេងៗទៀតជាច្រើន ដែលបានច្នៃរូបតារាល្បីៗនានាលើពិភពលោក និងជារូបសត្វជាដើម។

Sideserf វ័យ ៣៥ ឆ្នាំគឺជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសិល្បៈ The Ohio State។ ដោយសារតែទេពកោសល្យគួរឱ្យចាប់អារម្មណ៍នេះ ហើយទើបធ្វើឱ្យនាងបានឈ្នះពានរង្វាន់ក្នុងការប្រកួតប្រជែងធ្វើនំខេកនៅ Austin រដ្ឋតិកសាស។ ចង់ដឹងថា នាងមានទេពកោសល្យប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម