Connect with us

ហុង ភារិន នឹងចូលខ្លួនធ្វើជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី “គន្លឹះនៃការចងចាំ” នៅថ្ងៃទី០៣ ខែតុលា នេះ

សង្គម៖ ហុង ភារិន គឺជាបុគ្គលមួយរូបដែលបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ក្រោយបានចូលរួមក្នុងកម្មវិធីមួយនាប្រទេសថៃដោយសារល្បឿននៃការចងចាំរបស់លោកហាក់ឆាប់ចាប់បានជាងអ្នកដទៃគួរឱ្យចាប់អារម្មណ៍។

យ៉ាងណាមិញ លោកបានបញ្ជាក់ថា សមត្ថភាពមួយនេះ គឺបានមកពីការហ្វឹកហាត់ដែលលោកបានព្យាយាមចំណាយពេល ១ ឆ្នាំដោយអនុវត្តជាប្រចាំ។ មនុស្សមិនតិចឡើយដែលកំពុងរង់ចាំការចែករំលែកបទពិសោធន៍ដោយផ្ទាល់ពីលោកនៃតិចនិកដែលអាចឱ្យខ្លួនឯងមានការចងចាំបានលឿន។

ដូចនេះសម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះ ហុង ភារិន នឹងចូលខ្លួនជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាមួយស្តីពី “គន្លឹះនៃការចងចាំ” ដែលមានទីតាំងនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ ឱកាសដ៏កម្រមួយនេះជឿថាមនុស្សមិនតិចនាក់ឡើយដែលបានរង់ចាំ ដូចនេះកុំឱ្យរំលងពេលវេលាពិសេសមួយនេះឱ្យសោះ៕

ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម