មនុស្ស ៩ ក្នុងចំណោម ១០នាក់ ជួបផលរំខានក្រោយជាពី COVID-19
ការសិក្សានៅកូរ៉េខាងត្បូង បានរកឃើញថា មនុស្ស ៩ នាក់ក្នុងចំណោម ១០ នាក់ ដែលបានជាសះស្បើយពីជំងឺ COVID-19 បានជួបប្រទះផលរំខានមួយចំនួន ក្នុងនោះបញ្ហាអស់កម្លាំងមានច្រើនជាងគេ។
ផលរំខានទាំងនោះមានអាការៈអស់កម្លាំង បញ្ហាផ្លូវចិត្ត ការបាត់បង់ក្លិន និងរសជាតិ ក្រោយពេលពួកអ្នកទាំងនោះបានជាសះស្បើយពី COVID-19។
លោក Kwon Jun-wook ជាមន្ត្រីអង្គភាពគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ (KDCA) បាននិយាយថា ការស្ទង់មតិតាមអ៊ីនធឺណិតនេះ ធ្វើលើអ្នកជំងឺ ៩៥៦ នាក់ និងបានរកឃើញអ្នកជំងឺ COVID-19 ចំនួន ៨៧៩ នាក់ ឬស្មើ ៩១,១% ឆ្លើយតបថា ពួកគេកំពុងជួបប្រទះផលប៉ះពាល់ពីជំងឺនេះយ៉ាងតិចមួយក្នុងចំណោមផលរំខានដែលបានរៀបរាប់ខាងលើ ហើយអាការៈអស់កម្លាំង គឺជាផលរំខានទូទៅជាងគេមាន ២៦,២% បន្ទាប់មកការផ្ដោតអារម្មណ៍មិនបានល្អ មាន ២៤,៦% ហើយផលប៉ះពាល់ផ្សេងទៀតដូចជាបញ្ហាផ្លូវចិត្ត និងការបាត់បង់រសជាតិ ឬ ក្លិន៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍