ខ្សែបម្រើចំណូលថ្មីរបស់ Liverpool កីឡាករ Thiago Alcantara រកឃើញមានជំងឺកូវីដ១៩
អង់គ្លេស៖ ខ្សែបម្រើចំណូលថ្មីរបស់ Liverpool កីឡាករ Thiago Alcantara ត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់ពីក្លិបជើងឯក Premier League។
បន្ទាប់ពីការរកឃើញខាងលើ កីឡាករជនជាតិអេស្ប៉ាញដែលចាកចេញពី Bayern Munich មកកាន់ Liverpool និងបានបង្ហាញខ្លួនលើកដំបូងជួយក្រុមយកឈ្នះ Chelsea ដោយលទ្ធផល ២-០ នោះនឹងត្រូវដាក់ខ្លួនដាច់ដោយឡែក ហើយរយៈពេលនេះ វានឹងធ្វើឱ្យគេអវត្តមាន២ប្រកួតបន្ទាប់ទៀត ក្រោយពីគេបានអវត្តមានជំនួបរវាង Liverpool ឈ្នះ Arsenal ៣-១ កាលពីថ្ងៃចន្ទ កន្លងទៅ។
ក្លិប Liverpool បានចេញសេចក្តីថ្លែងការណ៍បែបនេះថា៖ “Thiago Alcantara ពិតជាមានជំងឺកូវីដ-១៩ ដោយរូបគេក៏បញ្ចេញអាការៈមួយចំនួននៃជំងឺនេះដែរ តែគេនៅមានសុខភាពរឹងមាំនៅឡើយទេ។ Thiago នឹងដាក់ខ្លួនដាច់ដោយឡែក ហើយនិងអនុវត្តតាមគោលការណ៍ណែនាំ របស់អង្គភាពសុខាភិបាល និង ស្ថាប័ន Premier League ផងដែរ”។
កាលពីថ្ងៃចន្ទ ស្ថាប័ន Premier League បានប្រកាសថា មនុស្សចំនួន១០រូបបន្ថែមទៀត ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅក្នុងការធ្វើតេស្តលើកចុងក្រោយបំផុត ដែលនេះជាចំនួនរកឃើញដ៏ច្រើនមួយ តាំងពីរដូវកាលថ្មីបានចាប់ផ្តើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍