Connect with us

ជិតដល់ថ្ងៃទទួលសមាជិកថ្មីកូនស្រី Jenny ស្រាប់តែអ្នកនាង សួស វីហ្សា បង្ហើបឱ្យដឹងពីថ្ងៃសម្រាលកូនតែម្តង

កម្សាន្ត៖ ប្រិយមិត្តពិតជារីករាយជាមួយគូស្នេហ៍នៃតារាចម្រៀងក្នុងដួងចិត្ត អ្នកនាង សួស វីហ្សា បន្ទាប់ពីអ្នកទាំងពីរ បានសាងស្នេហ៍ជាមួយគ្នាអស់រយៈពេលយូរមក។ ស្រាប់តែថ្មីៗនេះ តារាចម្រៀងអ្នកនាង សួស វីហ្សា បានបង្ហើបប្រាប់ប្រិយមិត្តដែលស្រឡាញ់ និងគាំទ្រអ្នកនាង ឱ្យដឹងពីថ្ងៃដែលកូនស្រីរបស់ខ្លួនសម្រាលមក ហើយរឿងនេះ បានធ្វើឱ្យប្រិយមិត្តជាច្រើន ផ្ញើសារជូនពរដល់អ្នកនាងគ្រប់ៗគ្នា។

គូស្នេហ៍មួយគូនេះ បានធ្វើឱ្យប្រិយមិត្ត មានការច្រណែន បន្ទាប់ពីអ្នកទាំងពីរ បានបង្ហោះរូបថត បែបស្វីតៗជាច្រើនសន្លឹកមក មើលហើយពោរពេញទៅដោយសុភមង្គល។ ឥឡូវនេះ អ្នកទាំងពីរ ក៏ត្រៀមខ្លួនជាស្រេច ដើម្បីទទួលសមាជិកថ្មី ដែលជាកូនស្រីដ៏គួរឱ្យស្រឡាញ់តែមួយគត់ក្នុងជីវិតអ្នកនាង។ អ្នកនាង សួស វីហ្សា បានបញ្ជាក់ប្រាប់ប្រិយមិត្តនៅតាមបណ្តាញសង្គម Instagram ថា ខ្លួននឹងសម្រាលកូនស្រីដំបូងរបស់ខ្លួន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះហើយ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម