Connect with us

ក្មេងប្រុសអាយុ ៩ ឆ្នាំតស៊ូស្លៀក Mascot នៅតាមផ្លូវរាល់ថ្ងៃដើម្បីរកប្រាក់ជួយសម្រួលជីវភាពគ្រួសារ

ឥណ្ឌូណេស៊ី៖ ក្មេងប្រុសវ័យ ៩ ឆ្នាំ Rehan កំពុងតែធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងក្នុងឯកសណ្ឋាន Mascot ដើម្បីរកប្រាក់ជួយសម្រួលដល់ជីវភាពគ្រួសារ។ Rehan ត្រូវក្រោកពីព្រលឹម និងដើររយៈចម្ងាយ ១០ គីឡូម៉ែត្រជារៀងរាល់ព្រឹក ដើម្បីទៅទីតាំងដែលខ្លួនត្រូវធ្វើការ។

Rehan បានផ្លាស់ប្តូរសម្លៀកបំពាក់តុក្កតាល្បីៗដើម្បីផ្តល់ការកម្សាន្តទៅដល់អ្នកដែលកំពុងកកស្ទះចរាចរណ៍ និងអ្នកដំណើរដែលបានចេញពីធ្វើការជាដើម ដោយ Rehan បានបញ្ជាក់ថា៖ “មានប្រាក់គឺជារឿងល្អ យ៉ាងហោចណាស់យើងអាចទិញអង្ករមួយកញ្ចប់ត្រឡប់ទៅផ្ទះវិញ”៕

ប្រភព៖ Elitereaders

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម