Cristiano Ronaldo នឹងអវត្តមានពេលព័រទុយហ្កាល់ប៉ះប៉ូឡូញ និងស្កុតឡែន
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងអវត្តមានសម្រាប់ប្រកួតមិត្តភាព ២លើក ដែលព័រទុយហ្កាលជួប ប៉ូឡូញនិងស្កុតឡែននៅខែតុលានេះ។ មិនទាន់មានការបកស្រាយច្បាស់លាស់ពី ការមិនមានឈ្មោះរបស់គេឡើយ។ យ៉ាងណាក្តី គ្រូ បង្វឹក លោក Fernando Santos បានលើកឡើងថា៖ ” នៅពេលខាងមុខគ្មានអ្វីមករារាំង Ronaldo ក្នុងការមកលេងអោយក្រុមជម្រើសជាតិព័រទុយហ្កាល់ទៀតឡើយ” ។
កាលខែកញ្ញាកន្លងទៅ Ronaldo បានខកខានជំនួបមិត្តភាពទល់នឹងក្រុមជម្រើសជាតិក្រូអាតនិងអ៊ីតាលីដោយសារតែរូបគេត្រូវការសម្រាកយកកម្លាំង។ កីឡាករ Juventus ក៏បានខកខានប្រកួត UEFA Champions League ទល់នឹងក្លិបស្វីស Young Boy នាសប្ដាហ៍នេះដោយសារជាប់បម្រាម។
ដោយឡែក ថ្មីៗនេះ Ronaldo ត្រូវបានស្ដ្រីម្នាក់ចោទប្រកាន់ថា បានចាប់រំលោភនាង កាលពីឆ្នាំ ២០០៩ ក្នុងសណ្ឋាគារមួយនៅសហរដ្ឋអាមេរិក ប៉ុន្តែ កីឡាករវ័យ៣៣ឆ្នាំ បានបដិសេធការចោទប្រកាន់នេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍