ភាជន៍ចំនួន២៨៤ ដែលប្រទះឃើញនៅបាតសមុទ្រកម្ពុជា មានអាយុកាលរហូតដល់៥សតវត្សរ៍
ព្រះសីហនុ៖ អ្នកជំនាញ បានត្រួតពិនិត្យ និងវាយតម្លៃ ភាជន៍ចំនួន ២៨៤ ដែលត្រូវបានប្រទះឃើញនៅបាតសមុទ្រកម្ពុជា កាលពីពេលថ្មីៗនេះ ដោយកំណត់អាយុកាលរបស់ភាជន៍ទាំងនោះ មានអាយុកាលក្នុងចន្លោះពីសតវត្សរ៍ទី ១៥ ដល់ ១៧ នៃគ្រិស្តសករាជ។
សូមជម្រាបថា ភាជន៍ចំនួន ២៨៤ ត្រូវបានប្រទះឃើញដោយជនជាតិវៀតណាម ឈ្មោះ ឡេ វាន់ហួន ហើយគាត់បានស្រង់ភាជន៍ទាំងនេះចេញពីបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ដែលស្ថិតនៅចន្លោះរវាងកោះតាគៀវ និងកោះឫស្សី រួចយកមករក្សាទុកនៅក្នុងផ្ទះរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ មកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោយមានសេចក្ដីរាយការណ៍ពីពលរដ្ឋម្នាក់ ទើបកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការរឹបអូសពីជនជាតិវៀតណាមនោះ និងប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌ជាតិ។
ដោយឡែក ជនសង្ស័យជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដោយ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍