Connect with us

អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក លី តេហ៊ុន ត្រូវបានដំឡើងតំណែង នៅក្លិបវៀតណាម HAGL

វៀតណាម៖ លោក លី តេហ៊ុន (Lee Tae-hoon) ត្រូវបានក្លិបបាល់ទាត់ Hoang Anh Gia Lai (HAGL) នៅក្របខណ្ឌលីគបាល់ទាត់កំពូលរបស់ប្រទេសវៀតណាម តែងតាំងជា នាយកបច្ចេកទេសរបស់ក្លិប ជាលើកទី២។

អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា រូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុម HAGL នៅឆ្នាំ២០១៩ ហើយគាត់បានជួយឱ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ៨ នៅរដូវកាល២០១៩។

ការដំឡើងតំណែងរបស់លោក លី តេហ៊ុន ដែលមានសញ្ជាតិកូរ៉េខាងត្បូង ធ្វើឱ្យកន្លែងរបស់លោក ជំនួសលោក Nguyen Van Dan សញ្ជាតិវៀតណាម វិញ។ សូមជម្រាបថា លោក លី ត្រូវបានតែងតាំងជា នាយកបច្ចេកទេសរបស់ក្លិប HAGL ម្ដងរួចមកហើយ កាលពីឆ្នាំ២០១៨៕

ប្រភព៖ Vietnam news

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម