Connect with us

ពីរោះរណ្តំចិត្ត សំឡេងដ៏ស្រទន់ នារដូវរំហើយពីព្រះនាងតូចនរោត្តម ជេនណា “ន៎ែ! ប្រុសល្ងង់”

កម្សាន្ត៖ នេះជាអ្វីដែលពុកម៉ែបងប្អូនសរសើរទ្រង់តៗគ្នា នូវអ្វីដែលព្រះនាងតូចនរោត្តម ជេនណា បានបង្ហាញជូនដល់ពូកម៉ែបងប្អូន នូវសម្លៀកបំពាក់វប្បធម៌ជាតិ ប្រពៃណីខ្មែរ ពិសេសទ្រង់បានបញ្ចេញសម្លេងដ៏ក្រអួនស្រទន់អមជាមួយបទចម្រៀងពីរោះៗជាច្រើនរបស់ទ្រង់បានធ្វើឱ្យបទចម្រៀងទាំងនោះដក់ជាប់ក្នុងដួងចិត្តពុកម៉េបងប្អូនខ្មែរអ្នកស្តាប់គ្រប់ៗគ្នា។

ថ្មីៗនេះ ព្រះនាងតូចនរោត្តម ជេនណា បានបង្ហើរសម្លេងដ៏មានអត្ថន័យតាមរយៈបទចម្រៀងថ្មីដែលទទួលបានការគាំទ្រពីសំណាក់ហ្វេនរបស់ទ្រង់ គឺបទចម្រៀង “ន៎ែ! ប្រុសល្ងង់”។ បន្ទាប់ពីបទចម្រៀងមួយបទនេះ ត្រូវបានទ្រង់បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ព្រះនាងតូច យើងសង្កេតឃើញថា មានហ្វេនជាច្រើននាំគ្នា Share និង Like បទចម្រៀងរបស់ព្រះនាងតូច។

ព្រះនាងតូចនរោត្តម ជេនណា ទ្រង់ពិតជាមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង បន្ទាប់ពីទ្រង់ទទួលបានការស្រឡាញ់ គាំទ្រ ពីប្រជានុរាស្ត្រខ្មែរ។ ទ្រង់ក៏សូមថ្លែងអំណរអរគុណដល់ពុកម៉ែបងប្អូនដែល ដែលចូលចិត្តគាំទ្រវប្បធម៌ខ្មែរ សូមបន្តគាំទ្រនូវអ្វីជាស្នាដៃរបស់ខ្មែរដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរនាសម័យបុរាណមក ហើយទ្រង់ក៏អរគុណនៅការគាំទ្របទចម្រៀងរបស់ទ្រង់ដែលបានចេញផ្សាយពេលកន្លងមកផងដែរ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម