Connect with us

របាំអប្សរាពាក់ម៉ាស ត្រូវបានម្ចាស់ស្នាដៃចេញមុខរិះគន់ និងបកស្រាយការពិត

ភ្នំពេញ៖ ក្នុងពេលមួយរយៈនេះ របាំប្រពៃណីខ្មែរដែលបានរាំពាក់ម៉ាសក្រោមហេតុផលចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឱ្យមនុស្សជាច្រើនបញ្ចេញប្រតិកម្មមិនពេញចិត្តនូវទង្វើនេះដោយពួកគេសង្កត់ធ្ងន់ថា ការពាក់ម៉ាសរាំរបាំប្រពៃណីខ្មែរបែបនេះ ហាក់កំពុងបំផ្លាញវប្បធម៌របស់ខ្លួនដូច្នោះ។

ទន្ទឹមនឹងនោះដែរ យោងតាមគណនីបណ្តាញសង្គមដែលមានឈ្មោះ Phiyanit Amrita បានអះអាងថា ក្រុមនារីរបាំក្មេងៗដែលបានពាក់ម៉ាសរាំនោះ ពួកគេបានច្នៃ និងបង្កើតកំហុសឆ្គងជាច្រើនចំណុច និងមិនបានសុំការអនុញ្ញាតពីនាងដែលជាម្ចាស់ដើម ថែមទាំងបានហៅឈ្មោះរបាំនោះថាជារបាំអប្សរាទៅវិញ។

ថៅ ពេជ្រអម្រិត ដែលជាអ្នកនិពន្ធ និងដំឡើងស្នាដៃនេះឡើងបានបញ្ជាក់ថា របាំនេះមានឈ្មោះថា “នាគក្នុងដួងចិត្តខ្មែរ” ធ្លាប់យកទៅប្រកួត និងទទួលបានជ័យលាភីស្នាដៃឆ្នើមចំណាត់ថ្នាក់លេខ ៣ ក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសអបអរទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០១៦ ទៀតផង។ អម្រិត បានបញ្ជាក់បន្ថែមថា គោលបំណងដែលនាងបង្កើតរបាំនេះឡើងចង់បង្ហាញពីមហស្ចារ្យនៃព្រះនាងនាគខ្មែរ ដែលជាបឋមក្សត្ររបស់នគរកម្ពុជា។

យ៉ាងណាមិញ ការចេញមុខបកស្រាយនេះដោយសារតែមានមតិជាច្រើនបានធ្វើការរិះគន់កប់ៗមាត់ខ្លាំងពេកដែលនេះមិនត្រឹមតែប៉ះពាល់ត្រឹមនារីរបាំឡើយ ប៉ុន្តែវាថែមទាំងប៉ះពាល់ខ្លាំងចំពោះខ្លួនដែលជាម្ចាស់ស្នាដៃដែលត្រូវបានអ្នកដទៃយកទៅច្នៃទាំងខុសមិនថាការតុបតែងខ្លួន និងក្បាច់រាំឡើយ។ ប៉ុន្តែក៏មានមតិមួយចំនួនបានលើកឡើងថា ក្រុមនារីរបាំទាំងនោះប្រហែលជាបុគ្គលិករបស់ស្ថាប័នណាមួយ ឬ សិស្សសាលា មិនមែនជាអ្នកជំនាញនោះទេ ព្រោះកាយវិការមើលទៅហាក់មិនមានភាពរស់រវើក និងទន់ភ្លន់ឡើយ៕

(ទស្សនាវីដេអូ)

ប្រភព៖ Phiyanit Amrita

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម