ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះចំណូលជិត១៤លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំនេះ
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ គ្រឹះស្ថានអង្គរ បានចេញចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការលក់ប័ណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង ៧៦% (១៣,៦៨លានដុល្លារអាមេរិក) បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ដោយទទួលបានចំណូលជាង ១៨លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត ៤០ម៉ឺននាក់ ធ្លាក់ចុះជាង ៧៥%។
សម្រាប់ថវិកា ដែលបានពីការលក់ប័ណ្ណចូលទស្សនាអង្គរ រយៈពេល៩ខែមកនេះ ត្រូវបានរំលែកចំនួនជិត៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ វិស័យទេសចរណ៍ ត្រូវបានចាត់ទុកថា ជាវិស័យមួយនៅទូទាំងសកលលោក ដែលរងគ្រោះខ្លាំងជាងគេ នៅអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ អៀវ ឈៀងនី, កែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍