Connect with us

ពិធីការិនី MYTV កម្មវិធីពេញចិត្តឬអត់? កញ្ញា សុភ័ក្រ កុសុម៉ា បង្ហើរសាររៀបរាប់ពីអារម្មណ៍ពិត ធ្វើឲ្យអ្នកគាំទ្រអានហើយ មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង

ភ្នំពេញ៖ កញ្ញា កុសុម៉ា ជាតារាចម្រៀងផង និងជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MYTV ដ៏សម្បូរវោហារ ក្រមិចក្រមើម មិនត្រឹមតែប៉ុណ្ណឹងទេ កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ននេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន នឹងអ្នកគាំទ្រ ទៅលើសមត្ថភាពការសម្តែងសិល្បៈរបស់នកញ្ញា ពិតជាស្ងប់ស្ងែងកញ្ញាយ៉ាងខ្លាំង។


ទស្សនិកជន នឹងអ្នកគាំទ្រ ធ្លាប់ឃើញកន្លងមកតែងតែឃើញ ស្នាមញញឹម ភាពសប្បាយរីករាយ របស់តារាវ័យក្មេងសម្បុរស្រអែមម្នាក់នេះ ដែលតែងតែបង្កើតភាពកំប្លុកកំប្លែង ដើម្បីឲ្យគ្រប់គ្នាបានសើចសប្បាយ ដូចជានៅក្នុ្ងកម្មវិធី ពេញចិត្តឬអត់ ជឿថាប្រិយមិត្តមួយចំនួន ប្រាកដជាមិនបានដឹងពីទុក្ខកង្វល់ ក៏ដូចជាអារម្មណ៍ឯកោ របស់កញ្ញានៅឡើយនោះទេ ។


កាលពីម្សិលមិញនេះ តារាចំរៀងវ័យក្មេងសម្ដីបានចាក់ទឹកមិនលិច កញ្ញា សុភ័ក្រ កុសុម៉ា រូបនេះ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងការបង្ហើរសាររៀបរាប់ពីអារម្មណ៍ពិត នៅលើគណនីហ្វេសប៊ុករបស់នាង ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រនាងជាច្រើន អានហើយរំជួលចិត្ត និងអាណិតដល់នាងជាខ្លាំង។


អត្ថបទរបស់ កញ្ញា កុសុម៉ា បានសរសេរថា «ពេលខ្លះមានមិត្តភកិ្តច្រើនមិនប្រាកដថាយើងមិនឯកានោះទេ សម្រាប់ខ្ញុំមានមិត្តភក្តិតិចក៏នៅតែឯកា ហើយចូលចិត្តណាស់ទុកចិត្តគេណាស់ អោយតែនិយាយត្រូវរ៉ូវគ្នាអីតិចនិយាយរឿងប្រាប់គេខ្ទេចគ្មានសល់ ចុងក្រោយបានត្រឹមគេដឹងរឿងអស់ហើយ គេមិនស្មោះនឹងយើងទៀត ជាតិនេះអភ័ព្វអ្វីម្ល៉េះ ចឹងមិនបាច់មានក៏មិនអីដែរ រៀនកែខ្លួនអោយហើយកុំឲ្យធ្លាក់ខ្លួនជ្រៅចាញ់មនោគមន៍គេ» ៕ 
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម