Connect with us

ជីវិតតស៊ូរបស់ Bright តាំងពីលក់ online មិនសូវមានអ្នកមើល រហូតក្លាយជាតារាល្បី

ថៃ៖ តារាសម្តែងលោក Bright គឺជាតារាសម្តែងវ័យក្មេងដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសមួយចំនួននៅអាសុី។ ទម្រាំមានថ្ងៃនេះ លោក Bright ក៏ធ្លាប់ជាអ្នកលក់តាម online ម្នាក់ដែរ។

Bright មិនសូវមានគេស្គាល់ និងមិនមានចំនួនអ្នកចូលមើលច្រើនប៉ុន្មានទេនៅពេលដែលគាត់ធ្វើការ live លក់សម្លៀកបំពាក់កាលលោកមិនទាន់ទាន់ល្បី។ យ៉ាងណាមិញ លោកមិនបោះបង់ទេ ហើយបន្តរហូតទាន់តែគាត់បានក្លាយជាតារាល្បី។

បច្ចុប្បន្ន Bright បានបង្កើតម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនមួយតែម្តង ហើយម៉ាកសម្លៀកបំពាក់នោះ កំពុងតែទទួលបានការគាំទ្រពីអ្នកគាំទ្ររបស់គាត់យ៉ាងច្រើនផងដែរ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម