Connect with us

កម្ពុជារកឃើញករណីវីរុសកូវីដ-១៩ថ្មី ១នាក់បន្ថែមទៀត លើស្ត្រីជនជាតិខ្មែរ ជាករណីនាំចូលពីប្រទេសខាងក្រៅ

ព្រឹកនេះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ គិតត្រឹម ម៉ោង៧ព្រឹកក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា កម្ពុជាបានរកឃើញករណីវីរុសកូវីដ-១៩ថ្មី ចំនួន១នាក់បន្ថែមទៀត លើស្ត្រីជនជាតិខ្មែរ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបន្តជើងហោះហើរពីប្រទេសចិន (តៃវ៉ាន់) មកប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ស្ត្រីធ្វើតេស្តវិជ្ជមានកូវីដ-១៩ មានអាយុ ៣៣ឆ្នាំ មានអាស័យដ្ឋាននៅភូមក្តុល ស្រុកក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា៖
*ចំនួនអ្នកជាសះស្បើយនៃជំងឺកូវីដ-១៩ មានចំនួន២៧៥នាក់ នៅក្នុងនោះមាន (ស្ត្រី ៥៤នាក់ និង បុរស ២២១នាក់)។
*សរុបអ្នកមានវីរុសកូវីដ-១៩ ទាំងអស់មានចំនួន ២៧៨នាក់ ក្នុងនោះមាន ( ស្ត្រី ៥៥នាក់ និង បុរស ២២៣នាក់)។

-អ្នកសម្រាកព្យាបលនៅមន្ទីពេទ្យចាក់អង្រែ ចំនួន១នាក់ មន្ទីរពេទ្យខេត្តសៀមរាប ១នាក់ និង មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ១នាក់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម