Connect with us

កម្ពុជា គ្រោងស្ថាបនាផ្លូវដែកតភ្ជាប់ រាជធានីភ្នំពេញ-ក្រុងហូជីមិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលើគម្រោងសាងសង់ផ្លូវដែកថ្មីដែលភ្ជាប់ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល លឿន ដែលលើកស្ទួយដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

ប្រភពបន្តថា ការតភ្ជាប់ផ្លូវដែករវាង រាជធានីភ្នំពេញ និងទីក្រុងហូជីមិញនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការដឹកជញ្ជូនតាមផ្លូវដែក ពិតជាមានសារសំខាន់ គឺជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងអាចដឹកទំនិញបានច្រើនផង។ ជាមួយគ្នានេះដែរ
វាក៏ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងនិស្សិតរវាងប្រទេសទាំងពីរផងដែរ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com