Connect with us

ជួបជាមួយជើងខ្លាំង CTN Fantasy សប្តាហ៍មុននៅយប់នេះ នឹងទទួលបានតិចនិចថ្មីៗ និងព័ត៌មានចុងក្រោយពីកីឡាករ

កម្សាន្ត៖ កម្មវិធីថ្មីដែលអ្នកចូលចិត្តទស្សនាបាល់ទាត់បានស្គាល់គឺ “CTN Fantasy” កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមបាល់ទាត់អង់គ្លេសនៅកម្ពុជា។

នៅរាត្រីនេះ “CTN Fantasy” នឹងត្រឡប់មកវិញហើយ ជាមួយនឹងវត្តមានលោក សុីថូ ណាថាន់ កញ្ញា ផល សុខភារី ដែលជាពិធីករ ពិធីការិនីប្រចាំកម្មវិធី និងជើងខ្លាំង ២រូប ដែលទទួលបានពិន្ទុខ្ពស់ជាងគេកាលពីសប្តាហ៍មុន។

អ្នកទាំងបួន នឹងធ្វើការរៀបរាប់ពីព័ត៌មានថ្មីៗពីកីឡាករក្នុងលីគកំពូលអង់គ្លេស វែកញែក ស៊ីជម្រៅ អំពីយុទ្ធសាស្ត្រក្នុងការជ្រើសរើសកីឡាករឆ្នើម ប្រធានក្រុម ដើម្បីអាចឱ្យអ្នកចូលរួមលេងកម្សាន្តទទួលបានពិន្ទុខ្ពស់ៗ។

ដើម្បីចូលរួមលេង CTN Fantasy សូមវាយលេខកូដ es76mf និងបំពេញបែបបទ https://cbssport.com.kh/fantasy/ ដើម្បីមានសិទ្ធិឈ្នះរង្វាន់ប្រចំាសប្ដាហ៍ ១០០ដុល្លារ ចំនួន ២រង្វាន់ និងរង្វាន់ធំប្រចំាឆ្នំាដល់ទៅ ៥០០ដុល្លារ សម្រាប់លេខ៣ រង្វាន់ ១០០០ដុល្លារសម្រាប់លេខ២ និងរង្វាន់ ៥០០០ដុល្លារសម្រាប់អ្នកឈ្នះលេខ ១ ។

កម្មវិធី “CTN Fantasy” មានចាក់ផ្សាយនៅរៀងរាល់ថ្ងៃសុក្រ ម៉ោង ៨យប់ ដល់ម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងមានការ Live នៅលើ Facebook Page ផងដែរ៕

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម