ស្នេហាវេទមន្ត ឈានដល់វគ្គដែលទស្សនិកជនមិនតាមដានមិនបាន
រឿងភាគខ្មែរថ្មី “ស្នេហាវេទមន្ត” បានចាក់ផ្សាយមួយសប្តាហ៍ហើយ ដោយទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនតាមផ្ទះ និងការ Live តាមបណ្តាញសង្គម។ ការគាំទ្រនេះ ក៏ដោយសារតែសាច់រឿងគឺពិតជាថ្មី ប្លែក ចម្លែកដោយសារមេឆ្មប់ អេលីហ្សាប៊ែល សម្តែងដោយអ្នកនាង ខ្ញុង គឺសប្បាយចិត្តក៏ប្រើសិល្ប៍ ខឹងប្តីក៏ប្រើសិល្ប៍ ជាពិសេសការអួតពីកូនស្រីច្បងរឿងថា ពូកែគ្រប់រឿង ប៉ុន្តែការពិតធ្វើអ្វីខ្ទេចហ្នឹង។ រីឯកូនប្រុសពៅវិញ អាងតែចេះសិល្ប៍ ដើរជួយគេ និងធ្វើបាបសិស្សខូចគ្រប់ពេល និយាយពីថាសើចគ្រប់នាទី។
សម្រាប់ភាគនៅសប្តាហ៍ក្រោយ គ្រប់គ្នានឹងកាន់តែជក់ចិត្ត ព្រោះមេធ្មប់ក្នុងឆ្នាំ២០២០ អេលីហ្សាប៊ែល ក៏បន្តខឹងច្រឡោតខ្លាំង និងដាក់ទណ្ឌកម្មដល់លោកប្តី BIG ជាទីស្រលាញ់ដែលមិនមានវិជ្ជាសិល្ប៍ ក៏ព្រោះតែខ្លួនខូចខិលពេក។ ចំណែកកូនស្រីធំ ក៏មានបញ្ហាដូចគ្នា ព្រោះថាលោកប្រធានចេះតែតាមរករឿងរហូត មិនថាធ្វើអ្វីក៏ដោយ ក៏លោកប្រធានមិនពេញចិត្ត និងចេះតែតាមធ្វើបាបឥតល្ហែ ជាពិសេសនឹងមានតួអង្គអាថ៌កំបាំងមួយរូបបង្ហាញខ្លួនដែលញុំាងឱ្យគ្រប់ឈុត គ្រប់ឆាក គឺពិតជាគួរឱ្យតាមដានមិនឱ្យដាច់ភាគឡើយ។
ដូច្នេះទស្សនិកជនដែលនិយមគាំទ្រទស្សនារឿងភាគខ្មែរ “ស្នេហាវេទមន្ត” របស់ស្ថានីយទូរទស្សន៍ CTN សូមកុំអន្ទះសា សូមរង់ចាំទស្សនានៅថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៧យប់ ដល់ ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ និងតាមរយៈការ Live តាមបណ្តាញសង្គម Facebook ជាពិសេសក៏មានរង្វាន់ជាច្រើនជូនទស្សនិកជនផងដែរ៕
អត្ថបទ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍