Connect with us

វីតាមីន C មានប្រយោជន៍បែបណាចំពោះស្បែក? អាចទទួលបានពីអ្វីខ្លះ?

វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាព ក្នុងនោះក៏ល្អសម្រាប់ស្បែកផងដែរ។

សព្វថ្ងៃមានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាងថាមានផ្ទុកវីតាមីន C និងថាអាចជួយការពារស្បែកឱ្យនៅក្មេងជាងវ័យ និងសភ្លឺថ្លា។ វីតាមីន C ពិតជាដូចវេទមន្តមែនដែរទេ? អត្ថបទនេះនឹងផ្តល់ឱ្យគ្នាយើងនូវព័ត៌មានបន្ថែមអំពីការប្រើប្រាស់វីតាមីន C នេះ។

១– ការពិតនៃវីតាមីនC

វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្តឈាម។ វីតាមីននេះជួយកាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយបំបាត់ស្នាម អុជខ្មៅ និងស្នាមអុជពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។

វីតាមីន C អាចជួយឱ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតាមីន C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឱ្យស្បែកផលិត pheomelanin ជំនួសឱ្យ eumelanin ផងដែរ ជាលទ្ធផលដែលធ្វើឱ្យស្បែកយើងភ្លឺថ្លាជាងមុន។

វីតាមីន C ក៏ជួយដល់បំបាត់ស្នាមដែលមានបន្ទាប់ពីការជាសះស្បើយពីរបួស ឬបង្កើតស្បែកឡើងវិញបន្ទាប់ពីការកើតមុន ជួយដល់កោសិកាកូឡាជែន បង្កើតភាពយឺត និងភាពរឹងមាំរបស់ស្បែក។ វីតាមីននេះថែមទាំងបង្កើនការបញ្ចេញក្រពេញសេបូម និងរន្ធញើសតូចៗ។

កង្វះវីតាមីន C ធ្វើឱ្យយើងងាយនឹងមានបញ្ហាស្បែក។ ឧទាហរណ៏ ស្បែកងាយមានស្នាមជាំ មានការហូរឈាម និងកាត់បន្ថយនូវសមត្ថភាពក្នុងការជាសះស្បើយ។

២– តើវីតាមីន C ធ្វើឱ្យស្បែកសមែនទេ?

យើងត្រូវយល់ពីស្បែក ដើម្បីយល់ពីយន្តការនៃវីតាមីន C ។ រចនាសម្ព័ននៃស្បែកមានបីស្រទាប់គឺស្រទាប់ខាងលើ (epithelium) ស្រទាប់កណ្តាល (mesoderm) ស្រទាប់ខាងក្នុង (hypodermis)។ ស្រទាប់សើស្បែក (dermis) គឺជាស្រទាប់ខាងក្រៅបង្អស់នៃស្បែកដែលមានបួនស្រទាប់ធំៗ។ ផ្ទៃខាងក្រៅដែលជាស្រទាប់កោសិកាស្នែង horn cell layer, the granule layer, the spine layer និងស្រទាប់ខាងក្រោម។ ស្រទាប់ខាងក្រោមគឺជាកន្លែងដែលសារជាតិពណ៌មេឡាញីនត្រូវបានផលិត ដែលជាមូលហេតុនៃការបង្កើតស្នាមរង្វង់ខ្មៅ។ វីតាមីន C មានប្រសិទ្ធភាពក្នុងការការពារនូវការកកើតនៃជាតិមេឡាញីន។ វីតាមីន C ក៏អាចចាក់ចូលទៅក្នុងផ្នែកខាងក្រោមនៃស្រទាប់ខាងក្រោមអាចឱ្យយើងទទួលបានប្រសិទ្ធភាពបាន។

៣– ការបន្ថែមវីតាមីន C ដល់ស្បែក

ការលាបវីតាមីន C លើស្បែក

គ្នាយើងគួរតែជ្រើសរើសនូវផលិតផលណាដែលមានផ្ទុកនូវវីតាមីន C និងមានកំហាប់ខ្ពស់ជាមួយនឹងកម្រិត pH មធ្យមព្រោះកម្រិត pH ខ្ពស់ពេកនឹងបណ្តាលឱ្យរលាកស្បែកបាន។ គុណវិបត្តិនៃការលាបវីតាមីន C គឺបានតែនៅលើផ្ទៃខាងលើតែប៉ុណ្ណោះ ដោយវាមិនអាចឆ្លងកាត់ស្បែកចូលទៅក្នុងខ្លួនយើងបានទេ។

បរិភោគវីតាមីន C ពីអាហារ

វីតាមីន C មានច្រើននៅក្នុងផ្លែឈើ និងបន្លែ។ ការបរិភោគវីតាមីន C ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានសុវត្ថិភាពណាស់។ យើងគួរតែបរិភោគជាប្រចាំក្នុងរយៈពេលយូរដើម្បីទទួលបានផលប្រយោជន៍ល្អបំផុត។

ការចាក់វីតាមីន C ទៅក្នុងស្បែក

វិធីនេះមានគ្រោះថ្នាក់ខ្លាំងបំផុតដែលអាចបណ្តាលឱ្យយើង shock បាន។ ប្រសិនបើយើង shock ឬពុលដោយសារវីតាមីន ជារឿងគួរឱ្យបារម្ភ ព្រោះថាការពុលជាតិវីតាមីនមានគ្រោះថ្នាក់បំផុតជាងការ shock ដែលមកពីជាតិពុលផ្សេងទៀត។

ផឹកវីតាមីន C

វីតាមីន C មានភាពងាយស្រួលក្នុងការធ្វើអន្តរកម្មជាមួយសារធាតុផ្សេងៗហើយក៏មិនមានផលប៉ះពាល់ដល់ស្បែកនៅពេលកំពុងព្យាបាលដែរ។ ផឹកវីតាមីន C ជាវិធីងាយស្រួល និងមានប្រសិទ្ធភាព។

អ្វីគ្រប់យ៉ាងសុទ្ធតែមានមុខពីរ យើងមិនគួរប្រើវីតាមីន C ច្រើនពេកទេ យើងគួរតែប្រើវាក្នុងកម្រិតដែលមានប្រសិទ្ធភាពខ្ពស់បំផុត៕

ប្រភព៖ Hello គ្រូពេទ្យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម