Connect with us

ប្រធានក្លឹប Man City បដិសេធរឿងចែចូវ Messi ដោយឲ្យប្រាក់ខែគុណនឹង៣

Manchester City បានច្រានចោលព័ត៌មានដែលក្លិបបានព្យាយាម និងបរាជ័យក្នុងការចុះហត្ថលេខាលើ Lionel Messi ។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ៣១ឆ្នាំរូបនេះត្រូវបានផ្សាភ្ជាប់ម្តងហើយម្តងទៀតជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Etihad ចាប់តាំងពីលោក Pep Guardiola ត្រូវបានតែងតាំងជាអ្នកចាត់ការនៅរដូវក្តៅឆ្នាំ២០១៦ ។


ប្រធានក្លិប Man City លោក Khaldoon al Mubarak ត្រូវបានគេដកស្រង់សម្តីនៅក្នុងកាសែតអេស្ប៉ាញមួយដែលនិយាយថា លោកធ្លាប់បានគ្រោងផ្ដល់ប្រាក់ឈ្នួលយ៉ាងច្រើនដល់ Messi តែត្រូវបដិសេសធ។


លោក Mubarak ត្រូវបានគេស្រង់សម្ដីបែបនេះ ៖ “យើងបានសូមឱ្យលោក Guardiola និយាយជាមួយគាត់។ យើងបានផ្តល់ឱ្យគាត់នូវប្រាក់ខែគុណនឹងដែលគាត់មាននៅ Barcelona ប៉ុន្តែគាត់មិនដែលទទួលយកទេ” ។


ទោះជាយ៉ាងណា ក្រុមរហស្សនាមមេឃខៀវ បានប្រាប់សារព័ត៌មានថា ជារបាយការណ៍មិនពិត។ ចំណែកឯអ្នកនាំពាក្យម្នាក់របស់ Man City នេះបាននិយាយថា “យើងបដិសេធនូវពាក្យខ្សឹបខ្សៀវទាំងនេះ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម