ថៃ ផលិតយន្តហោះចុះចតលើទឹក និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ថៃ៖ យន្តហោះដែលចុះចតលើទឹក ដែលផលិតដោយប្រទេសថៃ កំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើតេស្តដែលទទួលបានជោគជ័យ និងគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍ នៃប្រទេសថៃ។
យន្តហោះដែលចុះចតលើទឹករបស់ប្រទេសថៃ ត្រូវបានព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ទ្រង់បានប្រសិទ្ធិនាម ថា ចាឡាកាសយ៉ាន (Chalakasyan) ដែលអាចផ្ទុកអ្នកបើកបរ ២នាក់។ លោក អាធីឆាត ព្រៃធីកាន់ នាយករងនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស និងនវានុវត្តន៍ បានបញ្ជាក់ថា យន្តហោះនេះ ជាសមិទ្ធផលដំបូងរបស់ប្រទេសថៃ។
យន្តហោះ ចាឡាកាសយ៉ាន ត្រូវបានធ្វើតេស្តហោះហើរបាន ២០០ម៉ោង និងធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងលំហាត់សមយុទ្ធជួយសង្គ្រោះនៅក្នុងគ្រោះធម្មជាតិដោយសារទឹកជំនន់។ វាអាចហោះហើររហូតដល់ ៤ម៉ោង ជាមួយល្បឿន ១៥៣គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនអតិបរមា ២៦០គ.ម/ម ។ វិទ្យាស្ថានថៃ នឹងចុះបញ្ជីយន្តហោះនេះ ជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នៅពេលខាងមុខនេះ៕
ប្រភព៖ Nation
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍