Connect with us

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ឱ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារជូនពរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងភរិយា សូមឱ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។

នៅក្នុងសារលិខិតដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖
“ឯកឧត្តម ដូណាល់ យ៉េ ត្រាំ, ប្រធានាធិបតី សហរដ្ឋអាមេរិក, ក្រុងវ៉ាស៊ីនតោន ឌីស៊ី. ឯកឧត្ដមជាទីគោរពរាប់អាន, ខ្ញុំ និងភរិយា មានកី្តក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តមប្រធានាធិបតី ព្រមទាំងលោកជំទាវបានឆ្លងមេរោគកូវីដ១៩ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិក និងពិភពលោកកំពុងប្រយុទ្ឋប្រឆាំងនឹងជម្ងឺថ្មីនេះ ក៏ដូចជាដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងជីវភាពប្រជាជន។

ខ្ញុំ និងភរិយា សូមជូនពរស័ព្ទសាធុការដ៏បវរសូមឱ្យឯកឧត្តម និងលោកជំទាវឆាប់បានជាសះស្បើយឡើងវិញ និងមានសុខភាពល្អបរិបូណ៌។
ខ្ញុំសូម ឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។”

សូមរំឭក កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ថា លោក និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ។

លោកកំពុងតែសម្រាកនៅមន្ទីរពេទ្យយោធាមួយកន្លែង ដើម្បីទទួលការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម