Connect with us

ពេលណាដាច់បាយអី អាចសាកល្បងកូននំក្រូសង់ស្លឹកតើយពី Luna Coffee and Bakery ធានារសជាតិម៉ាអេម

ម្ហូប៖ សម័យនេះអ្នកណាដែលថាមិនស្គាល់ហាងកាហ្វេ លូណា នោះ? លូណា ជាហាងកាហ្វេមួយដែលទើបតែដំណើរការ និងពង្រីកសាខាបន្ថែម ប៉ុន្តែបើនិយាយពីការគាំទ្រពីសំណាក់អតិថិជនវិញគឺមានសន្ទុះខ្ពស់គួរឱ្យកត់សម្គាល់។ ថ្ងៃនេះ MyTV Plus នឹងមកចែករំលែកបទពិសោធន៍ដែលខ្ញុំបានទៅដល់ហាង លូណាកាហ្វេដោយផ្ទាល់ដើម្បីភ្លក់រសជាតិ កូននំក្រូសង់ស្លឹកតើយ ដែលជាអាហារសម្រន់ល្បីប្រចាំហាង និងជាចំណែកមួយដែលបានធ្វើឱ្យ លូណាកាហ្វេ មានអតិថិជនស្គាល់កាន់តែច្រើនឡើងៗ ហើយអ្នកណាៗក៏និយាយពីរសជាតិនេះថាឆ្ងាញ់មិនដាច់ពីមាត់គ្រប់ៗគ្នា។

ដូចពាក្យចាស់លោកពោលថា បានឭ១០ដងមិនស្មើរនឹងបានភ្លក់ម្តង បែបនេះហើយទើបខ្ញុំសម្រេចចិត្តធ្វើដំណើរពីកន្លែងធ្វើការទៅ លូណាកាហ្វេ សាខាទួលសង្កែដើម្បីចង់ដឹងពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។ ក្រោយពីបានភ្លក់កូននំក្រូសង់ស្លឹកតើយរួចមក ពិតណាស់រសជាតិឆ្ងាញ់ខ្លាំងដែលឈ្ងុយក្លិនប៊ឺរ ក្លិនស្លឹកតើយ ព្រមជាមួយនឹងសាច់នំបុ័ងស្រួយល្អ បូករួមជាមួយគ្រឿងផ្សំធម្មជាតិក្នុងស្រុក ញ៉ាំឡើងជក់មាត់តែម្តង ថែមទាំងមានរូបរាងតូចច្រឡឹងងាយស្រួលញ៉ាំដោយខាងហាងធ្វើថ្មីៗសម្រាប់លក់តែមួយថ្ងៃៗប៉ុណ្ណោះដើម្បីរក្សាគុណភាព សីតុណ្ហភាព និងកម្តៅដែលប្លែកពីក្រូសង់ដទៃ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកមានភាពរួសរាយរាក់ទាក់ រីឯហាងមានផាសុកភាពអនាម័យល្អ អ៊ិនធើរណេតដើរលឿនដែលអាចឱ្យខ្ញុំធ្វើការបណ្តើរ ព្រមទាំងរីករាយជាមួយនឹងមុខម្ហូប និងភេសជ្ជៈដ៏សម្បូរបែបនៅទីនោះបណ្តើរ។

បន្ថែមពីនេះផងដែរ កូននំក្រូសង់ស្លឹកតើយ បានជួយសម្រួលពេលវេលាបានច្រើន សម្រាប់អ្នកដែលមានភាពមមាញឹក ដូចនេះកូននំក្រូសង់ស្លឹកតើយជាជម្រើសល្អបំផុតដែលយើងអាចញ៉ាំជំនួសបានដោយគ្រាន់តែបន្ថែមកាហ្វេនៅទីនោះមួយកែវទៀតជាការស្រេច។ យ៉ាងណាមិញ មានឈ្មោះថាជាហាងកាហ្វេពិតមែន ប៉ុន្តែ លូណា ក៏មានលក់ម្ហូបប្លែកៗជាច្រើនមុខទៀត ព្រមជាមួយនឹងអាហារសម្រន់ដែលមានដូចជា កូននំក្រូសង់ស្លឹកតើយ នំបុ័ងទឹកដោះគោ នំបុ័ងដំលូងពណ៌ស្វាយ កូនក្រូសង់អមត ជាដើម។

ដូចនេះ ដើម្បីទទួលបានរសជាតិនំក្រូសង់ស្លឹកតើយ ដ៏ឈ្ងុយឆ្ងាញ់នេះ អតិថិជនអាចមកកាន់ហាងកាហ្វេលូណា ដែលមានទីតាំងនៅ សាខាទួលគោក ស្ថិតនៅអាគាររង្វង់មូលទួលគោក ផ្លូវ ២៨៩ ឬ អាចធ្វើការបញ្ជាទិញបានតាមរយៈទូរស័ព្ទលេខ ០៦៩ ៥៥៥ ៨១៥ និង លូណា សាខាទួលសង្កែ ស្ថិតនៅលើផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី ២ ក្នុងការ៉ាស់សាំងរបស់តេលាទួលសង្កែ ឬ អាចធ្វើការបញ្ជាទិញបានតាមរយៈទូរស័ព្ទលេខ ០៩៨ ៩១៦ ៧៧៧៕
FACEBOOK: Luna Coffee and Bakery
INSTRAGRAM: lunacoffeecambodia

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com