Connect with us

ប្រិយមិត្តនឹងបានជួបកញ្ញា កុសុមៈ,នាយគ និងតារាសម្តែងជាច្រើនទៀតក្នុងរឿង “នគរមាស” ឆាប់ៗនេះ

កម្សាន្ត៖ ប្រិយមិត្តដែលទស្សនាភាពយន្តបុរាណខ្មែររបស់ស្ថានីយទូរទស្សន៍ CTN លាន់មាត់ថាល្អមើល ជក់ចិត្ត ទស្សនាហើយចង់ទស្សនាម្តងទៀត ពិសេសគឺរឿង “ទេពធីព្កុលមាស” ដែលលាឆ្ងាយពីអារម្មណ៍ទស្សិកជនកាលពីពេលថ្មីៗនេះ។ ក្នុងពេលនេះស្ថានីយទូរទស្សន៍ CTN បានពាំនាំមកនូវរឿងបុរាណខ្មែរថ្មី កាន់តែល្អមើលគឺរឿង “នគរមាស” ក្នុងនោះមានតួអង្គព្រះនាងតូច ជេនណា ផងដែរ។

រឿង “នគរមាស” ជារឿងមួយដែលធ្វើឱ្យទស្សនិកជនស្គាល់ពីប្រវតិ្តសាស្ត្រខ្មែរនាសម័យលង្វែក បង្កើតជាសង្គ្រាមក្រឡាប់ចាក់ពេញនគរ ប្រជារាស្ត្រព្រាត់ផ្ទះសម្បែង ព្រោះតែសង្គ្រាមក្នុងសម័យនោះ។ ចំពោះរឿង “នគរមាស”នេះ មានតួអង្គសំខាន់ចូលរួមសម្តែងដូច៖

-កញ្ញា កុសុមៈ

-កញ្ញា តារា

-លោក ធៀន

-លោក ប្រិមប្រិយ តួអង្គនាយគ ក្នុងរឿង “ទេពធីតាព្កុលមាស” និងមានតួអង្គចូលរួមសម្តែងសំខាន់ៗជាច្រើនដួងទៀត។

ជាចុងក្រោយតួអង្គសម្តែងទាំង៤ដួង បាននិយាយប្រាប់ MyTV Plus ថា៖ គាត់នឹងខិតខំប្រឹងប្រែងសម្តែងឱ្យអស់ពីសមត្ថភាពរបស់ពួកគាត់ ដើម្បីឱ្យភាពយន្តបុរាណខ្មែរមួយនេះទទួលបានភាពជោគជ័យ ហើយជឿថាទស្សនិកជនទស្សនាហើយ រឹតតែជក់ចិត្តជាមួយឈុតឆាកក្រឡាប់ចាក់ក្នុងភ្នក់ភ្លើងសង្គ្រាមនាសម័យលង្វែក។ សូមបងប្អូនចូលរួមគាំទ្រភាពយន្តបុរាណខ្មែរទាំងអស់គ្នា ដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម