Connect with us

សុគន្ធ នីសា ប្រើឈុតក្នុងពិធីបុណ្យកឋិនទាន បង្អួតសម្រស់បែបប្រពៃណីខ្មែរ មើលទៅគួរឱ្យចង់ស្លៀកតាម

កម្សាន្ត៖ ថ្មីៗនេះឃើញមានតារាចម្រៀង តារាសម្តែង បាននាំគ្នាបង្អួតម៉ូតសម្លៀកបំពាក់ផ្សេងៗគ្នា ក្នុងឱកាសបុណ្យកឋិនទានដែលបានចូលមកដល់។ វាពិតជាប្លែក ហើយស្រស់ស្អាតតាមបែបធម្មជាតិតពិតៗមែន។ មិនទៅណាឆ្ងាយនោះទេ កញ្ញា សុគន្ធ នីសា មិនបង្អង់យូរនោះដែរ ស្រាប់តែកញ្ញា បង្ហាញម៉ូតសម្លៀកបំពាក់របស់ខ្លួនភ្លាមៗ នូវឈុតប្រពៃណីបែបនារីខ្មែរ ដោយមានពណ៌ស និង ក្រហម ជាសម្លៀកបំពាក់សម្រាប់ចូលរួមក្នុងពិធីបុណ្យកឋិនទានផងដែរ។

ក្រោយកញ្ញា សុគន្ធ នីសា បង្អួតម៉ូតសម្លៀកបំពាក់របស់ខ្លួនរួចមក ក៏មានហ្វេនរបស់កញ្ញាជាច្រើន និយាយថា អាយុច្រើនមែន តែ Idol នៅតែស្អាត មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។ សម្រាប់លើកនេះក៏មិនមែនជាលើកទីមួយនោះដែរ កញ្ញា សុគន្ធ នីសា ធ្លាប់គ្រងសម្លៀកបំពាក់បែបប្រពៃណីនេះជាច្រើនមកហើយ។ កញ្ញាក៏ធ្លាប់គ្រងឈុតបុរាណខ្មែរ តំណាងជាតិជាច្រើនទៀត ដែលធ្វើឱ្យបរទេសកាន់តែស្គាល់សម្លៀកបំពាក់បុរាណខ្មែរ និង ប្រពៃណីខ្មែរ។

ពាក្យពេចន៍ចុងក្រោយរបស់កញ្ញា សុគន្ធ នីសា ក៏សូមអរគុណបងប្អូនដែលស្រឡាញ់សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ពិសេសនារីៗខ្មែរគឺសក្តិសមខ្លាំងណាស់ ពេលចូលរួមកម្មវិធីអ្វីមួយ មិនថាតូច ឬធំ ហើយសូមគាំទ្រសម្លៀកបំពាក់ខ្មែរ ក៏ដូចជាគាំទ្រស្នាដៃច្នៃម៉ូតសម្លៀកបំពាក់របស់កូនខ្មែរផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម