Connect with us

រូបភាពដ៏ស ង្វេគ ដែលបន្សល់ទុកដោយសារព្យុះ នៅបារាំង និងអ៊ីតាលី

បារាំង-អ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ០២នាក់ បានស្លាប់ និង ២០នាក់ បានបាត់ខ្លួន បន្ទាប់ពីព្យុះដ៏ខ្លាំងមួយ ដែលមានឈ្មោះថា អាឡិច (Alex) បានបក់បោក លាយឡំនឹងភ្លៀងធ្លាក់កម្រិតច្រើន នៅភាគខាងត្បូងឆៀងខាងកើតប្រទេសបារាំង និងភាគខាងជើងឆៀងខាងលិចប្រទេសអ៊ីតាលី កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។

ទីប្រជុំជនជាច្រើន នៅប៉ែកខាងជើង ទីក្រុង Nice នៅប្រទេសបារាំង បានរងការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀង និងការបាក់ដី ខណៈផ្លូវថ្នល់ និងស្ពានមួយចំនួន ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ។ ចំណែកប្រទេសអ៊ីតាលី មានការបាក់ស្ពានមួយ ដែលឆ្លងកាត់ទន្លេ Sesia ។

លោកនាយករដ្ឋមន្ត្រីបារាំង Jean Castex បានបញ្ជាឱ្យបញ្ជូនកម្លាំង ចុះជួយសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលមិនធ្លាប់កើតមាននៅភាគខាងត្បូងឆៀងខាងកើតប្រទេសនេះ ជាច្រើនទសវត្សរ៍មកហើយ។

អ្នកស្លាប់២នាក់ គឺជាក្រុមពន្លត់អគ្គិភ័យម្នាក់ពេលកំពុងប្រតិបត្តិការ និងជនស៊ីវិលម្នាក់ដែលកំពុងបើកបរត្រូវទឹកហូរបោកនាំយករថយន្តចូលទៅក្នុងទន្លេមួយ នៅតំបន់ Piedmont ៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម