Connect with us

ការស្ថាបនាផ្លូវ ៣៤ខ្សែនៅក្រុងព្រះសីហនុ បានសម្រេច ការដាក់លូ និងចាក់បេតុង១០០%

ព្រះសីហនុ៖ គម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែ នៅក្រុងព្រះសីហនុ ដែលមានប្រវែងផ្លូវសរុប ៨២.១៤៥ម៉ែត្រ បានសម្រេចការដាក់លូ និងចាក់បេតុងរួចរាល់ជាស្ថាពរ ១០០ %។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

មកទល់ពេលនេះ ការស្ថាបនាផ្លូវក្រុងព្រះសីហនុ ៣៤ខ្សែ នៅសេសសល់តែការងារបន្ទាប់បន្សំ ដូចជា៖

-ការងាររៀបចំប្រព័ន្ធលូរណប សម្រេចបាន ៣០,៥៤ %
-ការងាររៀបចំខឿនក្រានីត សម្រេចបាន ៨៥,៨៣ %
-ការងាររៀបចំកម្រាលក្រានីត សម្រេចបាន ៤៩,៦៧ %
-ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវ សម្រេចបាន ៨០,២៨ %
-ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវ សម្រេចបាន ៦៧,៧៥ %
-ការងារបំពាក់កាមេរ៉ាសុវត្ថិភាព សម្រេចបាន ១៥ %
-ការងារដំឡើងភ្លើងស្ដុបចរាចរណ៍ សម្រេច ៤៥ %
-ការងារដាំដើមឈើ និងផ្កាក្រដាស សម្រេចបាន ៥០,១០ %។

សូមជម្រាបថា គម្រោងផ្លូវទាំង៣៤ខ្សែ ត្រូវចែកចេញជា ៣ប្រភេទ រួមមាន៖ មហាវិថីចំនួន ៣ខ្សែ, វិថីចំនួន ១៦ខ្សែ និង អនុវិថីចំនួន ១៥ខ្សែ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com