មូលហេតុធំមួយ ដែលធ្វើអោយការនាំចេញអង្កររបស់កម្ពុជា ទៅទីផ្សារក្រៅប្រទេស មានការធ្លាក់ចុះជិត ៩ភាគរយ ក្នុងរយៈពេល ៩ខែកន្លងមកនេះ
ភ្នំពេញ ៖ យោងតាមរបាយការណ៏ក្រសួងកសិកម្មកម្ពុជា បានបង្ហាញថា រយៈពេល៩ខែ កន្លងមកនេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស បានធ្លាក់ចុះអត្រា ៨.៥% បើធៀបនឹងរយៈពេល៩ខែដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ ។
តាមរបាយការណ៍ បរិមាណអង្ករដែលកម្ពុជាបាននាំចេញរយៈពេល៩ខែឆ្នាំនេះ មានចំនួនជិត៣៩ម៉ឺនតោន ដោយបានធ្លាក់ចុះពីចំនួន ៤២ម៉ឺន៥ពាន់តោន សម្រាប់ការនាំចេញរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
មូលហេតុនៃការធ្លាក់ចុះបរិមាណនាំចេញអង្ករនៅឆ្នាំនេះ ត្រូវបានអ្នកនាំចេញអង្ករកម្ពុជាមួយចំនួនលើកឡើងថា ដោយសារតែប៉ុន្មានខែចុងក្រោយនេះ កម្ពុជា ជួបការខ្វះខាតនូវការស្តុកស្រូវទុកសម្រាប់កែច្នៃដើម្បីនាំចេញ ខណៈដែលមានការប្រកួតប្រជែងលើការប្រមូលទិញស្រូវនៅ កម្ពុជាពីសំណាក់ឈ្មួញមកពីប្រទេសជិត ។
តែទោះជាយ៉ាងណា នៅក្នុងរដូវប្រមូលផលដែលនឹងឈានជិតមកដល់ ការកែច្នៃអង្ករសម្រាប់នាំចេញត្រូវបានរំពឹងថា នឹងមានកំណើនមកវិញ ប៉ុន្តែមិនបានជួយជម្រុញដល់កំណើននៃការនាំចេញសរុបរយៈពេល១ឆ្នាំពេញ នៅឆ្នាំ២០១៨នេះទេ ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាទាំងមូល អាចផលិតស្រូវបានជាង១០លានតោនក្នុង១ឆ្នាំៗ ក្នុងនោះ កម្ពុជាសល់ស្រូវពីការប្រើប្រាស់ក្នុងស្រុកបរិមាណរង្វង់៥លានតោនក្នុង១ឆ្នាំៗ ដែលភាគច្រើននៃស្រូវសល់ពីការប្រើប្រាស់ គឺត្រូវបានលក់អោយឈ្មួញនៅប្រទេសជិតខាងកម្ពុជា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍