Connect with us

Bayern Munich ចុះកុងត្រាយកខ្សែបម្រើ Douglas Costa ពី Juventus វិញ ក្នុងលក្ខខណ្ឌខ្ចីជើង

អាល្លឺម៉ង់៖ ក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich បានចុះកុងត្រាយកអតីតកីឡាកររបស់ខ្លួន គឺខ្សែបម្រើ Douglas Costa ពីក្លិបអ៊ីតាលី Juventus វិញ ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។

ក្រោយផ្ទេរពីក្លិបអ៊ុយក្រែន Shakhtar Donetsk កាលពីឆ្នាំ២០១៥ កីឡាករប្រេស៊ីល បានចំណាយពេល៣រដូវកាលជាមួយ Bayern Munich ដោយរកបានពានរង្វាន់ Bundesliga ២ដង និង German Cup ១ដង។

នៅឆ្នាំ២០១៨ Douglas Costa បានចាកចេញពី Bayern Munich ទៅកាន់ Juventus ក្នុងតម្លៃ៣៦លានផោន។ នៅទឹកដីអ៊ីតាលី រូបគេក៏មានភាពជោគជ័យដែរ គឺរកបានពានរង្វាន់ Serie A ៣ដង ពាន Coppa Italia ១ដង និង ពាន Supercoppa Italiana ១ដង ជាមួយក្លិបសេះបង្កង់នេះ។

យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Andrea Pirlo , Douglas Costa មិនស្ថិតក្នុងជម្រើសទៀតទេ ហើយ Juventus ក៏អោយគេទៅចូលរួមជាមួយក្លិបចាស់ Bayern Munich វិញ រហូតចប់រដូវកាល 2020-21 ដោយសង្ឃឹមថា ការធ្វើបែបនេះនឹងបង្កើនតម្លៃលក់ចេញរបស់កីឡាករវ័យ៣០ឆ្នាំនេះវិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម