Connect with us

Man UTD ចុះកុងត្រាយកខ្សែប្រយុទ្ធ Edinson Cavani ដោយឥតតម្លៃខ្លួន

អង់គ្លេស៖ Man UTD បានចុះកុងត្រាយកអតីតខ្សែប្រយុទ្ធ PSG កីឡាករ Edinson Cavani ដោយឥតតម្លៃខ្លួន Free Transfer។ នេះបើតាមការបញ្ជាក់ពីក្លិបនៅក្របខណ្ឌ Premier League។

Cavani នឹងចុះកិច្ចសន្យារយៈពេល១ឆ្នាំ លើទឹកដី Old Trafford អមដោយជម្រើសបន្លាយកិច្ចសន្យារយៈពេល១២ខែ ផងដែរ។
មុនចូលរួមជាមួយ Man UTD កីឡាករអ៊ុយរុយហ្កាយ វ័យ៣៣ឆ្នាំ រូបនេះ មិនទាន់មានក្លិបលេងនោះទេ តាំងពីចប់កុងត្រាជាមួយ PSG កាលពីចុងខែមិថុនា កន្លងមក។ រូបគេគឺជាអ្នករកគ្រាប់បាល់ច្រើនជាងគេគ្រប់រដូវកាលរបស់ក្លិបបារាំងនេះ ដោយមានជាង២០០គ្រាប់ ក្នុងការបង្ហាញខ្លួន៣០១ ប្រកួត រយៈពេល៧ឆ្នាំ កន្លងមក។

ក្រៅពីការចុះកិច្ចសន្យាជាមួយ Edinson Cavani ហើយ Man UTD ក៏ផ្ទេរយកខ្សែការពារប្រេស៊ីល Alex Telles ពីក្លិបព័រទុយហ្គាល់ Porto លើកិច្ចសន្យារយៈពេល៤ឆ្នាំផងដែរ។ ចំពោះតម្លៃនៃការផ្ទេរ កីឡាករវ័យ២៧ឆ្នាំ នេះ មិនត្រូវបានក្លិបបិសាចក្រហមទម្លាយឱ្យដឹងទេ ប៉ុន្តែសារពត៌មាននៅអង់គ្លេស បានរាយការណ៍ថា គេមានតម្លៃប្រមាណ ១៥,៤ លានផោន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម