Connect with us

នៅសប្តាហ៍នេះ តើក្រុមតន្ត្រីមួយណា អាចឆ្លងទៅកាន់វគ្គបន្តបាន នៅក្នុងកម្មវិធី Battle of the Bands 2020?

កម្សាន្ត៖ ក្រុមតន្ត្រីនីមួយៗ ដែលសុទ្ធតែមានសមត្ថភាព ទាំងជំនាញសិល្បៈ ការច្រៀង ទាំងការលេងភ្លេងបែបចង្វាក់ ROCK (រ៉ុក) នឹងចូលរួមធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍អស្ចារ្យក្នុងការប្រកួតប្រជែងជាក្រុមតន្ត្រី បែបចង្វាក់ ROCK ដ៏ល្បីប្រចាំឆ្នាំ២០២០ ក្នុងកម្មវិធី Battle of the Bands 2020។

នៅសប្តាហ៍នេះ ក្រុមតន្ត្រីបែបចង្វាក់ ROCK ដែលនឹងមកចូលរួមប្រកួតមាន ១២ក្រុម ដូចជា៖ ក្រុម Eternal, ក្រុម Yplus, ក្រុម Triangle, ក្រុម The June, ក្រុម Fifty Five, និង ក្រុម Second ព្រមទាំងគណៈកម្មការ ៣រូប គឺ៖ លោក ហាន កាវី, កញ្ញា កេសរ, លោក 12ME ជាអ្នកកាត់ក្តីយ៉ាងសុក្រឹត ថាតើក្រុមតន្ត្រីមួយណាអាចឆ្លងទៅវគ្គបន្ត សម្រាប់សប្តាហ៍ក្រោយ។

កុំភ្លេចណា ទស្សនាកម្មវិធី Battle of the Bands 2020 តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយតាមផេកក្នុងបណ្ដាញសង្គមរបស់ CBS DIGITAL នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩យប់ តទៅ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម