Connect with us

ខ្សែប្រយុទ្ធ Theo Walcott ត្រឡប់ទៅចូលរួមជាមួយ Southampton វិញ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Theo Walcott បានសម្រេចចិត្តត្រឡប់ទៅចូលរួមជាមួយក្លិប Southampton ក្រោមលក្ខខណ្ឌខ្ចីជើងពី Everton។

កីឡាករ វ័យ៣១ឆ្នាំនេះ ចាប់ផ្ដើមអាជីពដំបូងជាមួយក្លិប Southampton នេះ មុនពេលផ្លាស់ទៅ Arsenal ក្នុងឆ្នាំ២០០៦ បន្ទាប់មករូបគេបានផ្ទេរទៅកាន់ Everton ក្នុងតម្លៃខ្លួន២០លានផោន កាលពីខែមករា ឆ្នាំ២០១៨។

Walcott បាននិយាយថា មានក្លិបមួយចំនួនបានផ្ដល់ឱកាសឱ្យគេ រួមទាំង Southampton ដែរ។ នេះជាក្លិបដំបូងរបស់គេ ទើបគេ សម្រេចចិត្តមកក្លិបនេះវិញ។

សូមបញ្ជាក់ថា Walcott ប្រកបអាជីពដំបូងជាមួយ Southampton ក្នុងខែសីហា ឆ្នាំ២០០៥ ត្រឹមវ័យ១៦ឆ្នាំ និង១៤៣ថ្ងៃតែប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម