Connect with us

ថៃ ចាប់ជនជាតិអាមេរិកដាក់ឃុំឃាំ ង ២ថ្ងៃ ដោយសារការរិះគន់សណ្ឋាគារមួយកន្លែង

បាងកក៖ ជនជាតិអាមេរិកម្នាក់ ដែលបានធ្វើការ Review អាក្រក់ចំពោះសណ្ឋាគារមួយនៅកោះឆាង (Chang) ប្រទេសថៃ ត្រូវបានម្ចាស់សណ្ឋាគារប្ដឹងទៅកាន់អាជ្ញាធរ។ យោងតាមសារព័ត៌មាន New York Times បុរសឈ្មោះ Wesley Barnes ដែលជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសថៃ បានបង្ហោះអំពីការ Review អាក្រក់ចំពោះសណ្ឋាគារ Sea View Koh Chang ។ ចំណែក ភាគីសណ្ឋាគារ បានបំភ្លឺថា បុរសនេះ បានឈ្លោះប្រកែកជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ ដែលបានពិន័យគាត់ ១៥ដុល្លារ ចំពោះការយកភេសជ្ជៈចូលក្នុងអាហារដ្ឋាននៅក្នុងសណ្ឋាគារនោះ។

ក្រោយហេតុការណ៍នេះ លោក Bernes ត្រូវបានបញ្ឈប់ពីការងារជាគ្រូបង្រៀនផងដែរ និង ត្រូវបានគេចាប់ឃុំឃាំងរយៈពេល ២ថ្ងៃមុននឹងគាត់បានបង់ប្រាក់នៅក្រៅឃុំចំនួន ៣១៦០ដុល្លារអាមេរិក។ សារព័ត៌មាន AP បានរាយការណ៍ថា បុរសខាងលើ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទបរិហាកេរ្តិ៍ និងបទល្មើសព្រហ្មទណ្ឌកុំព្យូទ័ររបស់ថៃទាក់ទងនឹងការបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គម។

សូមជម្រាបថា លោក Bernes បានធ្វើការ Review នៅលើវេបសាយដ៏ល្បី Tripadvisor កាលពីដើមខែតុលា។ លោកថា មេចុងភៅរបស់សណ្ឋាគារនោះ បានធ្វើបាបបុគ្គលិកដែលបម្រើការងារនៅសណ្ឋាគារ ដូចជាទាសករ៕

ប្រភព៖ New York Times

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម