Connect with us

សម្ដេចតេជោ ហ៊ុន សែន លើកកោតសរសើរកម្មវិធី MasterChef Khmer របស់ស្ថានីយទូរទស្សន៍ CTN

កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកោតសរសើរចំពោះកម្មវិធី MasterChef Khmer របស់ស្ថានីយទូរទស្សន៍ CTN ដែលកម្មវិធីលំដាប់អន្តរជាតិរដូវកាលទី២នេះ បានចាក់ផ្សាយ ចំនួន ០៩សប្ដាហ៍មកហើយ។ សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តមួយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី០៧ ខែតុលានេះ ថា សម្ដេចកំពុងជក់ចិត្តក្នុងការទស្សនាកម្មវិធីប្រឡងធ្វើម្ហូបលំដាប់ពិភពលោក MasterChef Khmer នេះ។

កម្មវិធី MasterChef Khmer រដូវកាលទី២ បានដំណើរការផ្សាយចំនួន ០៩សប្ដាហ៍រួចមកហើយ ហើយសប្ដាហ៍នេះ គឺជាសប្ដាហ៍ទី១០ ដែលនៅសេសសល់បេក្ខភាពចំនួន១៨នាក់ ដើម្បីប្រកួតប្រជែងដណ្ដើមពានរង្វាន់៥ម៉ឺនដុល្លារ។ សម្រាប់សប្ដាហ៍ទី១០នេះ ទស្សនិកជន នឹងកាន់តែល្អមើល និងជក់ចិត្ត ដោយសារវាជាការប្រកួតជាក្រុមរវាងក្រុមពណ៌ក្រហម ក្រុមខៀវ និងក្រុមបៃតង។

កម្មវិធី MasterChef Khmer រដូវកាលទី២ មិនត្រឹមតែទទួលការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះ ថែមទាំងទទួលបានការតាមដានទស្សនាពីប្រជាជននៅក្រៅប្រទេសផងដែរ។ ជាងនេះទៅទៀត កម្មវិធីនេះ ក៏ជាកម្មវិធីដែលមានអ្នកចូលទស្សនានៅក្នុងការ Live លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានរហូតដល់ 49K ។ សង្ឃឹមថា ការចូលទស្សនាកម្មវិធី MasterChef Khmer របស់បងប្អូន នឹងកាន់តែមានច្រើនថែមទៀត៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com