Connect with us

ភ្លេងឆៃយ៉ាំបន្លឺឡើងបណ្តើរៗហើយ រីឯប្រជាពលរដ្ឋខ្មែរយើងក៏បានត្រៀមខ្លួនសម្រាប់បុណ្យកឋិនរួចរាល់ដែរ

សង្គម៖ ពាក្យថា “កឋិន” ជាភាសាបាលីសំដៅលើក្របក្តារដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរដែលតាក់តែងឡើងមានឈ្មោះថា “សំពត់កឋិន”។ បុណ្យកឋិន នេះដែរគឺជាពិធីបុណ្យមួយចាប់ផ្តើមធ្វើបន្ទាប់ពីចេញវស្សាចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ ថ្ងៃទី១៥ កើត ខែកត្តិក យ៉ាងអ៊ឺកធឹកតាមទីវត្តអារ៉ាមនានា។

អ្នកផ្តើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចីវរ សង្ឃាដិ ស្បង់ ព្រមជាមួយនឹង ទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆត្រជាដើមដើម្បីដង្ហែទៅទីវត្តអារាម ហើយជនដែលបានចូលរួមធ្វើបុណ្យកឋិននេះឡើងរមែងទទួលបានអនិសង្ឃ ផលបុណ្យច្រើនក្នុងពេលអនាគត។

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងស្ទើរគ្រប់ទិសទី ហើយការធ្វើបុណ្យកឋិននេះ ក្រៅពីដើម្បីទទួលអនិសង្ឃផលបុណ្យដល់ខ្លួនឯងហើយនោះ ក៏មានចំណុចសំខាន់ៗមួយចំនួនទៀតដូចជា៖
• ដើម្បីប្រគេនចីវរដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងទីវត្តអារាមនានា
• ដើម្បីចូលរួមកសាងសមិទ្ធផលក្នុងផ្នែកសាសនា និងលើកកម្ពស់ផ្នែកសាសនា
• ដើម្បីបង្ហាញពីភាពចេះសាមគ្គីគ្នា រួបរួមគ្នាជាធ្លុងមួយ
• ដើម្បីលះបង់នូវអំពើអាក្រក់ទាំងឡាយ ហើយលែងប្រព្រឹត្ដទៀតដោយខ្លាចបុណ្យបាបនៅជាតិខាងមុខ
• គុណមាតាបិតា ឬបុព្វការីជន

គួរបញ្ជាក់ដែរថា ឥឡូវនេះពិធីបុណ្យកឋិនបានចាប់ផ្តើមហើយ រីឯប្រជាពលរដ្ឋខ្មែរក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលវេលាដែលពួកគេបានកំណត់ដើម្បីទៅវត្តអារាមនានាយ៉ាងរំភើប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម