Connect with us

ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរាហ៍ នឹងបើកការដ្ឋាន នៅថ្ងៃទី២៦តុលានេះ

កណ្ដាល៖ ពិធីបើកការដ្ឋានសាងសង់ “ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរាហ៍” នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេ ដែលតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ ជាប្រភេទស្ពានយោង ដោយខ្សែកាបមានប្រវែងប្រមាណ ៥០០ម៉ែត្រ និងទទឹង ២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង ៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះ ធ្វើឡើងតាមរចនាបថបែបខ្មែរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ថា តាមគម្រោង និងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការដ្ឋានសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះ ក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្ស ច្បារអំពៅ។ប៉ុន្តែការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះ នឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ដោយក្រុមហ៊ុនកំពុងសិក្សា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com