Connect with us

កំពូលស្ថាបត្យករ លូ បានហាប និង វណ្ណ ម៉ូលីវណ្ណ សមត្ថភាពពិតជាសក្តិសមសាច់ឈាមតែមួយមែន

កម្សាន្ត៖ មហាជនជាច្រើនបានស្គាល់ស្ថាបត្យករដ៏ល្បីលោកតា វណ្ណ ម៉ូលីវណ្ណ ហើយ ប៉ុន្តែជឿថាមិនមានមនុស្សច្រើនឡើយដែលបានស្គាល់បងប្អូនជីដូនមួយរបស់លោកតាគឺលោក លូ បានហាប ដែលលោកទាំង ២ បានសហការគ្នាសាងសង់សំណង់ល្បីៗជាច្រើនរួមគ្នា។

ជាអ្នកស្រុកខេត្តកំពង់ចាម ដោយសារតែមានភាពឧស្សាហ៍ក្នុងខ្លួន ខិតខំប្រឹងប្រែងរៀនសូត្រ លោក លូ បានហាប ត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ ១៩៤៩ ផ្នែកវិស្វកម្ម ប៉ុន្តែដោយសារតែមានទំនោរទៅផ្នែក ស្ថាបត្យកម្ម លោកក៏បានប្តូរជំនាញវិញ។

យោងតាមសារព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់ថា លោក លូ បានហាប បានបង្កើតស្នាដៃដោយការគូរប្លង់អាគារល្បីៗមួយចំនួនដូចជា សណ្ឋាគារកាំបូឌីយ៉ាណា មហោស្រពចេនឡា អាគារប៊ូឌីង(ចូលរួមជាមួយវិស្វករអ៊ុយក្រែន វ្លាឌាមៀ បូឌៀនស្គី ក្នុងឆ្នាំ១៩៦៣) វិទ្យាល័យទួលស្វាយព្រៃ សួនច្បារ វិមានឯករាជ្យ ជាដើម។

លោក លូ បានហាប ជាបុគ្គលមានសមត្ថភាពមួយរូបក្នុងសម័យសង្គមរាស្ត្រនិយមអំឡុងឆ្នាំ ១៩៥៥-១៩៧០ ដែលកាលណោះ កេរ្តិ៍ឈ្មោះរបស់លោក និងលោកតា វណ្ណ ម៉ូលីវណ្ណ បានល្បីខ្ទរខ្ទារមិនចាញ់គ្នាឡើយ។ ទោះជាយ៉ាងណា លោកតា លូ បានហាប មិនបានស្នាក់នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺលោកបានសម្រេចចិត្តចាកឆ្ងាយពីស្រុកកំណើតដើម្បីទៅរស់នៅលើទឹកដីបារាំងឯណោះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម