Connect with us

Ozil រ៉ាប់រងផ្ដល់ប្រាក់ខែដល់បុគ្គលិកដែលពាក់ឈុតតុក្កតា Gunnersaurus របស់ Arsenal

អង់គ្លេស៖ កីឡាករ Mesut Ozil របស់ក្រុម Arsenal បានប្រកាសបើកប្រាក់ខែពេញដល់បុគ្គលិកដែលពាក់ឈុតតុក្កតា Gunnersaurus របស់ក្លិបកាំភ្លើងធំ បន្ទាប់ពីបុគ្គលិករូបនេះ បានបម្រើការងារអស់រយៈពេល ២៧ឆ្នាំ និងត្រូវបានក្លិបបញ្ឈប់ពីការងារ។

Ozil បានប្រកាសថា គេនឹងផ្ដល់ប្រាក់ខែពេញថ្លៃ សម្រាប់លោក Jerry Quy បុគ្គលិកដែលពាក់ឈុតតុក្កដា Mascot Gunnersaurus ដើម្បីឱ្យគាត់បន្តការងាររបស់គាត់ ជាមួយក្រុម Arsenal ដែលគាត់ស្រឡាញ់ការងារនេះជាខ្លាំង។

តុក្កតា Mascot រូបដាយណូស័រ បានឃើញមាននៅក្នុងទឹកដី Arsenal តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយវាត្រូវបានពាក់ដោយលោក Jerry Quy រហូតមក។ សូមជម្រាបថា ក្លិប Arsenal បានបញ្ចប់ការងារបុគ្គលិកចំនួន ៥៥នាក់ ដោយសារតែក្លិបកំពុងតែកាត់បន្ថយបុគ្គលិក ព្រោះតែវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩៕

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម