គណៈកម្មការមូលបត្រកម្ពុជា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បោះផ្សាយលក់មូលបត្របំណុល ជាលើកដំបូង
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រលើកទី ៥៣ បានឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជា សម្រេចអនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍ លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ។
បើតាមគណៈកម្មការមូលបត្រកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានស្នើសុំបោះផ្សាយលក់មូលបត្របំណុលប្រភេទសញ្ញាបណ្ណធម្មតា (Plain bond) ក្នុងទំហំប្រាក់សរុប ១២០ ពាន់ លានរៀល មានតម្លៃចារឹកក្នុងមួយឯកតាមូលបត្របំណុល ១០០.០០០ រៀល អត្រាគូប៉ុងប្រចាំឆ្នាំចន្លោះពី ៧,៥០% ដល់ ៨,៥០% និង មានឥណប្រតិទានរយៈពេល ៣ ឆ្នាំគិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ ដែលត្រូវទូទាត់គូប៉ុងរៀងរាល់ឆមាស ។
គណកម្មការ ក៏បានណែនាំ អោយគ្រឹះស្ថាន ត្រូវបន្តនីតិវិធីនៃការបោះផ្សាយលក់មូលបត្របំណុលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មុនទទួលបានការអនុញ្ញាតជាផ្លូវការក្នុងការចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា។
សូមជម្រាបថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៥៣ និងបានសម្រេចលើឯកសារមួយចំនួន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍