Connect with us

ថៃ គ្រោងសាងសង់ស្ពានឆ្លងសមុទ្រដ៏វែង ដែលផ្ដល់ប្រយោជន៍ដល់កម្ពុជា ឡាវ និងវៀតណាម

ថៃ៖ គម្រោងស្ថាបនាស្ពានឆ្លងសមុទ្រ របស់ប្រទេសថៃ (Thai Bridge) នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ ក៏ដូចជា អ្នកទេសចរ ចំណាយតិចក្នុងការធ្វើដំណើរតាមផ្លូវគោក ពីឆ្នេរភាគខាងកើត ទៅឆ្នេរភាគខាងត្បូង នៃឈូងសមុទ្រថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

គម្រោងដែលមានតម្លៃ ៩០០ពាន់លានបាតនេះ នឹងស្ថាបនាផ្លូវថ្មីតភ្ជាប់ភាគខាងកើត ទៅភាគខាងត្បូង ប្រទេសថៃ ព្រមទាំងគ្រោងជីករូងក្រោមដី ពីខេត្ត Chon Buri នៅភាគខាងកើត ទៅកាន់ខេត្ត Phetchaburi ឬខេត្ត Prachuap Khiri Khan ដែលនៅភាគខាងត្បូង។ គម្រោងនេះ ត្រូវបានអនុម័តដោយមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ចនៃប្រទេសថៃ។

ការអភិវឌ្ឍស្ពានឆ្លងសមុទ្ររបស់ប្រទេសថៃនេះ នឹងសម្រួលដល់ការដឹកជញ្ជូនឆ្លងប្រទេស រវាងអាស៊ីភាគខាងកើត និងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងតម្លៃ ៩០០ពាន់លានបាតនេះ ត្រូវបានប៉ាន់ស្មានថា នឹងប្រើប្រាស់ពេល១០ឆ្នាំ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com