Connect with us

សាត្រាស្លឹករឹតរបស់លោក ម៉ៅ សេទុង តម្លៃ៣០០លានដុល្លារ ត្រូវចោរលួចនៅចិន

ចិន៖ កំណាព្យដែលជាស្នាដៃបន្សល់ទុកពីមេដឹកនាំចិន ម៉ៅ សេទុង (Mao Zedong) ដែលត្រូវបានចោរគាស់ផ្ទះរបស់អ្នកប្រមូលរក្សាទុកវត្ថុបុរាណ លួចកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរកឃើញនៅទីក្រុងហុងកុងក្នុងដៃបុរសម្នាក់ ប៉ុន្តែសង្ស័យជារបស់ក្លែងក្លាយ។ សាត្រាស្លឹករឹតនេះ ត្រូវបានរហែកអស់ពាក់កណ្ដាល ចំណែកពាក់កណ្ដាលទៀត មិនដឹងទៅដល់ទីណាឡើយ។

សាត្រាស្លឹករឹតទាំងមូលនេះ ត្រូវបានប៉ាន់ស្មានថា មានតម្លៃរហូតដល់ ៣០០លានដុល្លារអាមេរិក។ វាត្រូវបានចោរលួច ពីផ្ទះរបស់លោក Fu Chunxiao នៅចិនដីគោក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងការលួចនោះ ក្រុមចោរ បានប្រមូលវត្ថុបុរាណជាច្រើន សរុបស្មើនឹង ៦៤៥លានដុល្លារអាមេរិក។

បន្ទាប់មក ក្រុមចោរ បានលក់សាត្រាស្លឹករឹតពាក់កណ្ដាលឱ្យអ្នកប្រមូលទិញម្នាក់ទៀតនៅទីក្រុងហុងកុង ក្នុងតម្លៃត្រឹមតែ ៦៤ដុល្លារប៉ុណ្ណោះ ហើយក្រោយមក បុរសនោះ បានប្រគល់ជូនសមត្ថកិច្ច កាលពីថ្ងៃទី២២ ខែកញ្ញា។ ប៉ុន្តែសាព័ត៌មាន South China Morning Post រាយការណ៍ថា សាត្រាស្លឹករឹតនោះ គឺជារបស់ក្លែងក្លាយ។

ប៉ូលិស បានកំណត់មុខសញ្ញាជនសង្ស័យ ៣នាក់ ហើយមកទល់ពេលនេះ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ខណៈជនសង្ស័យ ២នាក់ទៀត កំពុងរត់គេច៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម