Connect with us

YG សម្រេចលុបឈុតសម្តែងរបស់ Jennie ដែលស្លៀកឯកសណ្ឋានគិលានុបដ្ឋាយិកាក្នុងបទ “Lovesick Girl” ចោលទាំងអស់

កូរ៉េខាងត្បូង៖ “Lovesick Girls” គឺជាបទចម្រៀងថ្មីរបស់ក្រុមតារាចម្រៀង Blackpink ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ និងធ្វើការរិះគន់នោះ គឺឯកសណ្ឋានជា គិលានុបដ្ឋាយិការបស់ Jannie តែម្តង។ ដោយសារតែផ្ទុះការរិះគន់ខ្លាំងពេក ទើបផលិតកម្ម YG បានចេញសេចក្តីប្រកាសជាផ្លូវការថា ផលិតកម្ម នឹងលុបចោលគ្រប់ប្លង់សម្តែងទាំងអស់របស់ Jennie ដែលមានពាក់ឯកសណ្ឋានគិលានុបដ្ឋាយិកា។

បន្ថែមពីនេះផងដែរ ផលិតកម្ម YG ក៏ទទួលពាក្យរិះគន់យ៉ាងខ្លាំងពីសហភាពបុគ្គលិកសុខាភិបាល និងវេជ្ជសាស្ត្ររបស់ប្រទេសកួរ៉េខាងត្បូងផងដែរ ដោយសារតែពួកគេយល់ឃើញថា ឯកសណ្ឋានដែល Jennie បានស្លៀកនោះ គឺមានភាពទាក់ទាញផ្លូវភេទ។ ទោះជាយ៉ាងណា សម្រាប់អ្នកគាំទ្រ Blackpink វិញបានចូលរួមមតិថា ការស្លៀកពាក់របស់ Jennie មើលទៅដូចគ្មានបញ្ហាអ្វីបន្តិចឡើយ។

ការរិះគន់មួយនេះ កំពុងតែផ្ទុះខ្លាំង ដែលធ្វើឱ្យ YouTuber មួយរូប ក៏បានចេញមុខសម្ភាសពីមតិរបស់មហាជនជាសាធារណៈដោយអ្នកខ្លះ បានលើកឡើងថា ឯកសណ្ឋាននោះគ្មានអ្វីខុសប្រក្រតីឡើយ ស្របពេលដែលគិលានុបដ្ឋាយិកា ២ រូបបានលើកឡើងថា ឯកសណ្ឋានដែល Jennie ស្លៀកនោះ មើលទៅហាក់មិនសូវទំនង៕

ប្រភព៖ Koreaboo

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com