Connect with us

ដល់កហើយ! ពេលជួបបញ្ហា សក្កណា បែរជាប្រើវេទមន្តមិនសមតាមបំណងទៅវិញ

កម្សាន្ត៖ កាន់តែជក់ចិត្តខ្លាំងឡើងពីមួយភាគទៅមួយភាគជាមួយភាពយន្តខ្មែររឿង “ស្នេហាវេទមន្ត” ដែលមានការចូលរួមសម្តែងពីតារាល្បីៗដែលសាច់រឿងពោរពេញទៅដោយភាពកំប្លុកកំប្លែងសើចរឹងពោះ រួមជាមួយនឹងឈុតឆាកស្នេហាបែបបញ្ឆិតបញ្ឆៀងរវាងតួស្រី និងតួប្រុសលួចស្រលាញ់គ្នា យកចិត្តទុកដាក់ និងបារម្ភគ្នាទៅវិញទៅមក។

យ៉ាងណាមិញ សក្កណា ជាតួឯកស្រីមានវេទមន្ត ដែលវាជាចំណុចពិសេសមួយធ្វើឱ្យនាងអាចសម្រេចបំណងប្រាថ្នាបានគ្រប់យ៉ាង។ ប៉ុន្តែ សម្រាប់ភាគ ៩ នេះវិញ វេទមន្តដែល សក្កណា ធ្លាប់មានកន្លងមកបែរជាផ្ទុយស្រឡះ មិនអាចបញ្ជាតាមបំណងនៅពេលដែលជួបបញ្ហាដោយមានមនុស្សមានបំណងមិនល្អលើ។

ចង់ដឹងថា វេទមន្តដែលមិនសមបំណងពេលកំពុងជួបបញ្ហានេះអាចជួយអ្នកទាំង ២ ឬ ក៏ធ្វើបាបអ្នកទាំង ២ វិញ ឬ យ៉ាងណា កុំភ្លេចរង់ចាំតាមដានរឿង “ស្នេហាវេទមន្ត” ទាំងអស់គ្នាវេលាម៉ោង ៧ យប់រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ និង ផេកផ្លូវការរបស់ CTN៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com